រីឯកូនចៅរបស់ស៊ីបៀន មានឈ្មោះ អៃយ៉ា និងអណា គឺអណានេះហើយ ដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ ស៊ីបៀន ជាឪពុក។
លេវីវិន័យ 19:19 - អាល់គីតាប ចូរប្រតិបត្តិតាមហ៊ូកុំរបស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នាមកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នកក៏មិនត្រូវយកពូជស្រូវពីរប្រភេទមកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាត្រូវកាន់តាមអស់ទាំងច្បាប់របស់យើង មិនត្រូវឲ្យសត្វអ្នកជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជពីរយ៉ាងនៅស្រែចម្ការអ្នកដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះពីរយ៉ាងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រតិបត្តិតាមច្បាប់របស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នា មកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នក ក៏មិនត្រូវយកពូជស្រូវពីរប្រភេទមកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់របស់អញ មិនត្រូវឲ្យសត្វឯងជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជ២យ៉ាងនៅស្រែចំការឯងដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះ២យ៉ាងឡើយ |
រីឯកូនចៅរបស់ស៊ីបៀន មានឈ្មោះ អៃយ៉ា និងអណា គឺអណានេះហើយ ដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ ស៊ីបៀន ជាឪពុក។
ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្តេចអាប់សាឡុម ហើយសម្លាប់សម្តេចអាំណូន។ កូនឯទៀតៗរបស់ស្តេចមើលឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។
ពេលកំពុងជិះលា ស្តេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ស្តេចទត។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែសក់របស់ស្តេចអាប់សាឡុម ទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកឲ្យស្តេចអាប់សាឡុមនៅព្យួរ ផុតជើងពីដី។
ទតបញ្ជាថា៖ «សូមប្រមូលអ្នកបម្រើរបស់យើងមក ហើយលើកស៊ូឡៃម៉ាន ជាកូនយើងឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហុន។
អ្នករាល់គ្នាត្រូវប្រព្រឹត្តតាមវិន័យ ហើយកាន់តាមហ៊ូកុំរបស់យើង។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។
ចូរប្រតិបត្តិតាមហ៊ូកុំ និងវិន័យទាំងប៉ុន្មានរបស់យើង។ ចូរនាំគ្នាប្រតិបត្តិតាម។ យើងជាអុលឡោះតាអាឡា»។
ត្រូវកាន់ និងអនុវត្តតាមហ៊ូកុំរបស់យើង។ យើងជាអុលឡោះតាអាឡាដែលប្រោសអ្នករាល់គ្នាឲ្យបានបរិសុទ្ធ។
ចូរប្រតិបត្តិតាមហ៊ូកុំរបស់យើង ចូរធ្វើតាមហ៊ូកុំរបស់យើងនោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាថា៖ «ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ ធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹងត្រូវរហែក ហើយក្រណាត់ចាស់ និងក្រណាត់ថ្មី ក៏មិនសមគ្នាដែរ។
ប្រសិនបើអុលឡោះជ្រើសរើសគេដោយក្តីមេត្តាករុណា ដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្ដតាមហ៊ូកុំឡើយ។ បើមកពីគេប្រព្រឹត្ដតាមហ៊ូកុំ ក្តីមេត្តាករុណាលែងមានលក្ខណៈជាមេត្តាករុណាទៀតហើយ។
«ឥឡូវនេះ អ៊ីស្រអែលអើយ ចូរស្តាប់ ហើយប្រតិបត្តិតាមហ៊ូកុំផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។
អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមហ៊ូកុំ និងវិន័យផ្សេងៗដល់អ្នករាល់គ្នាដូចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានបង្គាប់មកខ្ញុំដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។