ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយ ហើយក៏កុំឲ្យមានអ្វីមកខ្ទប់ សំរែករបស់ខ្ញុំដែរ។
លេវីវិន័យ 17:13 - អាល់គីតាប ក្នុងចំណោមជនជាតិអ៊ីស្រអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកអ្នកប្រទេសក្រៅនៅជាមួយ ដែលដេញចាប់បានសត្វជើងបួន ឬសត្វស្លាប ដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសម្រក់ឈាមចោល រួចយកដីគ្របវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមជនជាតិអ៊ីស្រាអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកប្រទេសក្រៅនៅជាមួយ ដែលដេញចាប់បានសត្វជើង៤ ឬសត្វស្លាបដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសំរក់ឈាមចោលចេញ រួចយកដីគ្របវិញ |
ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយ ហើយក៏កុំឲ្យមានអ្វីមកខ្ទប់ សំរែករបស់ខ្ញុំដែរ។
ស្រីពេស្យាចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ រីឯស្ត្រីក្បត់ប្ដីវិញ គេទាមទារយកអ្វីៗទាំងអស់ដ៏មានតម្លៃ។
នៅក្នុងក្រុង គេសម្លាប់គ្នា គេបង្ហូរឈាមនៅលើផ្ទាំងថ្ម គឺមិនទុកឲ្យឈាមនោះស្រោចលើដី ហើយយកដីលុបទេ។
ហេតុនេះ យើងហាមជនជាតិអ៊ីស្រអែលថា: ក្នុងចំណោមអ្នករាល់គ្នា និងជនបរទេសដែលនៅជាមួយអ្នករាល់គ្នាមិនត្រូវឲ្យនរណាម្នាក់បរិភោគឈាមជាដាច់ខាត។
ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្តី មិនត្រូវបរិភោគឈាមរបស់សត្វចតុបាទឬសត្វស្លាបឡើយ។