Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 17:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​នរណា​ម្នាក់​បរ​បាញ់​សត្វ​ចតុ‌ប្បាទ ឬ​សត្វ​ស្លាប​ណា​មួយ​ដែល​អាច​បរិភោគ​បាន គេ​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ​លើ​ដី ហើយ​យក​ធូលី​ដី​លុប​ពី​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​ប្រទេស​ក្រៅ​នៅ​ជា​មួយ ដែល​ដេញ​ចាប់​បាន​សត្វ​ជើង​បួន ឬ​សត្វ​ស្លាប ដែល​បរិ‌ភោគ​បាន ត្រូវ​ឲ្យ​អ្នក​នោះ​សម្រក់​ឈាម​ចោល រួច​យក​ដី​គ្រប​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ឬ​ក្នុង​ពួក​ប្រទេស​ក្រៅ​នៅ​ជា​មួយ ដែល​ដេញ​ចាប់​បាន​សត្វ​ជើង​៤ ឬ​សត្វ​ស្លាប​ដែល​បរិភោគ​បាន ត្រូវ​ឲ្យ​អ្នក​នោះ​សំរក់​ឈាម​ចោល​ចេញ រួច​យក​ដី​គ្រប​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​នរណា​ម្នាក់​បរ​បាញ់​សត្វ​ចតុ‌ប្បាទ ឬ​សត្វ​ស្លាប​ណា​មួយ​ដែល​អាច​បរិភោគ​បាន គេ​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ​លើ​ដី ហើយ​យក​ធូលី​ដី​លុប​ពី​លើ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 17:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ផែនដី​អើយ សូម​កុំ​លាក់​ឈាម​របស់​ខ្ញុំ​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​អ្វី​មក​ខ្ទប់ សម្រែក​របស់​ខ្ញុំ​ដែរ។


ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាម‌ទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។


នៅ​ក្នុង​ក្រុង គេ​សម្លាប់​គ្នា គេ​បង្ហូរ​ឈាម​នៅ​លើ​ផ្ទាំង​ថ្ម គឺ​មិន​ទុក​ឲ្យ​ឈាម​នោះ​ស្រោច​លើ​ដី ហើយ​យក​ដី​លុប​ទេ។


ហេតុ​នេះ យើង​ហាម​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​ជន​បរ‌ទេស​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បរិភោគ​ឈាម​ជា​ដាច់​ខាត។


ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ទី​ណា​ក្ដី មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ឡើយ។


ចំណែក​ឯ​ឈាម​វិញ កុំ​បរិភោគ​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។


កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ចូរ​ចាក់​ឈាម​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។


ប៉ុន្តែ កុំ​បរិភោគ​ឈាម ​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម