គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រអែល សម្រាប់ធ្វើជាគូរបានរំដោះបាប និងចៀមឈ្មោលមួយសម្រាប់ធ្វើជាគូរបានដុត។
រួចត្រូវយកពពែឈ្មោលពីរ សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយ សម្រាប់ជាតង្វាយដុត ពីក្រុមជំនុំកូនចៅអ៊ីស្រាអែល។
គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រាអែល សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
រួចត្រូវយកពពែឈ្មោល២ សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១ សំរាប់ជាដង្វាយដុត ពីពួកជំនុំកូនចៅអ៊ីស្រាអែល។
គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅធ្វើជាគូរបានរំដោះបាបសម្រាប់រាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ស្តេចបង្គាប់ក្រុមអ៊ីមុាំ ជាពូជពង្សរបស់ហារូន ឲ្យយកសត្វទាំងនោះធ្វើគូរបាន នៅលើអាសនៈរបស់អុលឡោះតាអាឡា។
ក្នុងឱកាសពិធីបុណ្យឆ្លងដំណាក់របស់អុលឡោះនេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកធ្វើជាគូរបានរំដោះបាប សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។ គេក៏បានជូនពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រអែលដែរ។
ប្រសិនបើគូរបាននោះ ជា ចៀម ឬពពែដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។
ប្រសិនបើមូស្ទីបានប្រព្រឹត្តអំពើបាប ដែលបណ្តាលឲ្យប្រជាជនទាំងមូលមានទោស នោះគាត់ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកជូនអុលឡោះតាអាឡាជាគូរបានរំដោះបាប។
ម៉ូសានាំគោបាសម្រាប់ធ្វើគូរបានរំដោះបាបចូលមក ហើយហារូន និងកូនៗដាក់ដៃលើក្បាលគោបានោះ។
«ចូរនាំហារូន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់អ៊ីមុាំ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់ធ្វើគូរបានរំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំបុ័ងឥតមេ
គាត់មានប្រសាសន៍ទៅកាន់ហារូនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះសម្រាប់ធ្វើគូរបានរំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ធ្វើជាគូរបានដុត ហើយនាំសត្វទាំងពីរទៅជូនអុលឡោះតាអាឡា។
ត្រូវជូនពពែឈ្មោលមួយជាគូរបានរំដោះបាប ថែមពីលើជំនូនសុំរំដោះបាប គូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។
ការអ្វីដែលហ៊ូកុំធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យហ៊ូកុំនោះទៅជាអស់ឫទ្ធិ អុលឡោះបានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប អុលឡោះបានចាត់បុត្រានៃទ្រង់ ឲ្យមកមាននិស្ស័យជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្សដែល។