ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយ តែគ្មាននរណាមកសំរាលទុក្ខនាងទេ អុលឡោះតាអាឡាបញ្ជាឲ្យសត្រូវដែលនៅជុំវិញ មកវាយប្រហារពូជពង្សរបស់យ៉ាកកូប យេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធ នៅក្នុងចំណោមពួកគេ។
លេវីវិន័យ 15:19 - អាល់គីតាប «កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយមានរដូវនាងត្រូវនៅក្នុងភាពមិនបរិសុទ្ធអស់រយៈពេលប្រាំពីរថ្ងៃ។ អ្នកដែលប៉ះនាងនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់ប្រាំពីរថ្ងៃ អ្នកណាដែលប៉ះនាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយមានរដូវ នាងត្រូវនៅក្នុងភាពមិនបរិសុទ្ធ អស់រយៈពេលប្រាំពីរថ្ងៃ។ អ្នកដែលប៉ះនាងនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់៧ថ្ងៃ អ្នកណាដែលពាល់នាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច |
ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយ តែគ្មាននរណាមកសំរាលទុក្ខនាងទេ អុលឡោះតាអាឡាបញ្ជាឲ្យសត្រូវដែលនៅជុំវិញ មកវាយប្រហារពូជពង្សរបស់យ៉ាកកូប យេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធ នៅក្នុងចំណោមពួកគេ។
«កូនមនុស្សអើយ ពេលកូនចៅអ៊ីស្រអែលរស់នៅលើទឹកដីរបស់ខ្លួននៅឡើយ ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយសារអំពើអាក្រក់ និងមារយាទថោកទាបរបស់ពួកគេ។ យើងចាត់ទុកមារយាទរបស់ពួកគេថា មិនបរិសុទ្ធ ដូចស្ត្រីក្នុងគ្រាមានរដូវដែរ។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើស្ត្រីម្នាក់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុស នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលប្រាំពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។
បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលសាមសិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយសារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសំរាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះពាល់អ្វីដែលបរិសុទ្ធ ឬចូលទៅក្នុងទីសក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបានបរិសុទ្ធ។
ប្រសិនបើបុរសម្នាក់រួមរ័កជាមួយស្ត្រីដែលកំពុងមានរដូវ ប្រសិនបើអ្នកនោះឃើញឈាមនាងហូរ ហើយនាងក៏បង្ហាញឈាមរបស់ខ្លួនហូរដែរ នោះត្រូវដកអ្នកទាំងពីរចេញពីចំណោមប្រជាជនរបស់ខ្លួន។
អ្នកប៉ះពាល់សត្វលូនវារ ដែលបណ្តាលឲ្យខ្លួនទៅជាសៅហ្មង ឬប៉ះពាល់មនុស្សណាម្នាក់ដែលមិនបរិសុទ្ធដោយប្រការណាក៏ដោយ ជាហេតុបណ្តាលឲ្យខ្លួនសៅហ្មងដែរនោះ ក៏មិនអាចបរិភោគបានទេ។
ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្ដមនុស្សទាំងអស់