លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលអ្នកជំនិតរបស់អុលឡោះបានប្រាប់ ស្រាប់តែសាច់របស់គាត់ឡើងស្អាត ដូចសាច់កូនក្មេង គាត់ក៏បានជាស្អាតបរិសុទ្ធ។
លេវីវិន័យ 14:3 - អាល់គីតាប អ៊ីមុាំត្រូវចេញពីជំរំទៅពិនិត្យមើលមនុស្សឃ្លង់។ ប្រសិនបើឃើញមនុស្សឃ្លង់នោះបានជាហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសង្ឃត្រូវចេញទៅខាងក្រៅជំរំពិនិត្យមើល បើឃើញថាមនុស្សឃ្លង់នោះបានជាហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យត្រូវចេញពីជំរំទៅពិនិត្យមើលមនុស្សឃ្លង់។ ប្រសិនបើឃើញមនុស្សឃ្លង់នោះបានជាហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យសង្ឃចេញទៅខាងក្រៅទីដំឡើងត្រសាលពិនិត្យមើល បើឃើញថា មនុស្សឃ្លង់នោះបានជាពិត |
លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលអ្នកជំនិតរបស់អុលឡោះបានប្រាប់ ស្រាប់តែសាច់របស់គាត់ឡើងស្អាត ដូចសាច់កូនក្មេង គាត់ក៏បានជាស្អាតបរិសុទ្ធ។
នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើចៅហ្វាយអាចទៅជួបណាពីនៅក្រុងសាម៉ារី គាត់មុខជាជួយចៅហ្វាយឲ្យបានជាសះស្បើយពីរោគឃ្លង់ពុំខាន!»។
អុលឡោះធ្វើឲ្យឈឺចាប់ តែទ្រង់នឹងព្យាបាលឡើងវិញ ទ្រង់ធ្វើឲ្យរបួស តែទ្រង់នឹងព្យាបាលមុខរបួសនេះ ដោយអំណាចរបស់ទ្រង់ផ្ទាល់។
អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាអុលឡោះតាអាឡាដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
«កាលណាមនុស្សម្នាក់មានដុំពកនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបអ៊ីមុាំហារូន ឬកូនប្រុសណាម្នាក់របស់គាត់។
ក្នុងពេលដែលគាត់កើតរោគឃ្លង់នោះ គាត់ជាមនុស្សមិនបរិសុទ្ធ ដូច្នេះគាត់ត្រូវរស់នៅដាច់ឡែកពីគេ គឺនៅខាងក្រៅជំរំ»។
ផ្ទុយទៅវិញ ក្រោយពីគេបូកបាយអឡើងវិញហើយ ប្រសិនបើអ៊ីមុាំចូលទៅពិនិត្យមើលឃើញថាស្នាមមិនចេញមកទៀតទេ គាត់ត្រូវប្រកាសថាផ្ទះនោះបរិសុទ្ធ ព្រោះលែងដុះស្លែទៀតហើយ។
ចូរមើលអ្នកជំងឺឲ្យបានជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យមនុស្សឃ្លង់បានជាស្អាតបរិសុទ្ធ ដេញអ៊ីព្លេសចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។
គឺមនុស្សខ្វាក់ឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតមនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
នៅជំនាន់ណាពីអេលីយ៉ាសាក់ មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
អ៊ីសាប្រាប់ទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបយ៉ះយ៉ានូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់ឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាត មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។