ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។
លេវីវិន័យ 14:25 - អាល់គីតាប អ៊ីមុាំអារកកូនចៀមដែលត្រូវធ្វើជាគូរបានលោះបាបនោះ ហើយយកឈាមសាច់នោះលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចត្រូវសម្លាប់កូនចៀម ដែលសម្រាប់ថ្វាយដោយព្រោះការរំលងនោះ ហើយត្រូវយកឈាមនៃតង្វាយទៅលាបនៅទងត្រចៀកស្តាំអ្នកដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅមេដៃស្តាំ និងមេជើងស្តាំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យចាក់កកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាបនោះ ហើយយកឈាមសាច់នោះលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវសំឡាប់កូនចៀម ដែលសំរាប់ថ្វាយដោយព្រោះការរំលងនោះ ហើយត្រូវយកឈាមនៃដង្វាយ ទៅលាបនៅទងត្រចៀកស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅមេដៃស្តាំ នឹងមេជើងស្តាំផង |
ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។
ត្រូវអារកចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់ហារូន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។
ពេលណាអ្នកទៅដំណាក់របស់អុលឡោះត្រូវពិចារណាឲ្យបានល្អិតល្អន់។ ត្រូវចូលទៅជិតទ្រង់ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ធ្វើគូរបានដោយចិត្តមិនស្មោះត្រង់ ដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។
«ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងជូនចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកជូនអុលឡោះតាអាឡា ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយធ្វើជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត។
ម៉ូសាអារកចៀម រួចយកឈាមលាបលើស្លឹកត្រចៀកស្តាំមេដៃស្តាំ និងមេជើងស្តាំរបស់ហារូន។