ចូរនាំសត្វប្រាំពីរគូ ពីចំណោមសត្វទាំងប៉ុន្មានដែលហាឡាល់មក គឺយកឈ្មោល និងញី ចំពោះសត្វមិនហាឡាល់វិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។
លេវីវិន័យ 11:47 - អាល់គីតាប ក្រិត្យវិន័យនេះនាំឲ្យអ្នករាល់គ្នាចេះបែងចែករវាងសត្វហាឡាល់ និងសត្វមិនហាឡាល់ សត្វដែលអាចបរិភោគបាន និងសត្វដែលបរិភោគមិនបាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យចេះសម្គាល់សត្វដែលមិនស្អាត និងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន និងសត្វដែលមិនត្រូវបរិភោគឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រឹត្យវិន័យនេះនាំឲ្យអ្នករាល់គ្នាចេះបែងចែករវាងសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ សត្វដែលអាចបរិភោគបាន និងសត្វដែលបរិភោគមិនបាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យចេះសំគាល់សត្វដែលមិនស្អាត នឹងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន នឹងសត្វដែលមិនត្រូវបរិភោគឡើយ។ |
ចូរនាំសត្វប្រាំពីរគូ ពីចំណោមសត្វទាំងប៉ុន្មានដែលហាឡាល់មក គឺយកឈ្មោល និងញី ចំពោះសត្វមិនហាឡាល់វិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។
អ៊ីមុាំរបស់អ្នក នាំគ្នាបំពានលើហ៊ូកុំរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសំគាល់មើលថា អ្វីវិសុទ្ធឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃឈប់សម្រាករបស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។
អ៊ីមុាំទាំងនោះត្រូវអប់រំប្រជាជនរបស់យើង ឲ្យស្គាល់ការខុសគ្នារវាងអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ ព្រមទាំងការខុសគ្នារវាងអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ។
ដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ពីស្តេចទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។
ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ
នេះសុទ្ធសឹងជាក្រិត្យវិន័យ ស្តីអំពីពួកសត្វជើងបួនសត្វស្លាបសត្វដែលរស់រវើករវាន់នៅក្នុងទឹក និងសត្វលូនវារទាំងប៉ុន្មាននៅលើដី។
ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិត និងមនុស្សអាក្រក់ ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើអុលឡោះ និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា