ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូល ដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។
លេវីវិន័យ 10:15 - អាល់គីតាប ពេលជនជាតិអ៊ីស្រអែលយកខ្លាញ់មកដុតជូនអុលឡោះតាអាឡា ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូងលើកជូនអុលឡោះតាអាឡា រួចប្រគល់ឲ្យបង និងកូនៗរបស់បងទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចអុលឡោះតាអាឡាបានបង្គាប់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង និងទ្រូងដែលគ្រវី មកជាមួយខ្លាញ់ទាំងប៉ុន្មានដែលសម្រាប់ដុតថ្វាយ ដើម្បីគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា តង្វាយនោះនឹងត្រូវបានទៅបង និងពួកកូនរបស់បង តាមបញ្ញត្តិច្បាប់នៅអស់កល្បជានិច្ច ដូចជាព្រះយេហូវ៉ាបានបង្គាប់មក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជនជាតិអ៊ីស្រាអែលយកខ្លាញ់មកដុតថ្វាយព្រះអម្ចាស់ ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូង លើកថ្វាយព្រះអម្ចាស់ រួចប្រគល់ឲ្យបង និងកូនៗរបស់បង ទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចព្រះអម្ចាស់បានបង្គាប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង នឹងទ្រូងដែលគ្រវី មកជាមួយនឹងខ្លាញ់ទាំងប៉ុន្មានដែលសំរាប់ដុតថ្វាយ ដើម្បីនឹងគ្រវី ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដង្វាយនោះនឹងត្រូវបានជារបស់ផងបង ហើយនឹងពួកកូនរបស់បងផង តាមបញ្ញត្តច្បាប់នៅអស់កល្បជានិច្ចដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ |
ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូល ដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។
គេត្រូវខតាន់ឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសំគាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរជាដរាប។
អ៊ីព្រហ៊ីមក្រាបចុះ អោនមុខដល់ដី គាត់អស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសំរាលកូនបានឬ?»។
យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាម្ចាស់របស់ពូជពង្សអ្នក»។
ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងហារូន និងកូនរបស់គាត់ ហើយដែលគេបានលើកជូនអុលឡោះតាអាឡានោះ ជាសាច់ហាឡាល់។
ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រអែលធ្វើគូរបានមេត្រីភាព សាច់ដែលគេញែកជូនអុលឡោះតាអាឡា នឹងបានទៅជាចំណែករបស់ហារូន និងកូនរបស់គាត់។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅ។
រីឯជំនូនដែលនៅសល់ ត្រូវបានទៅហារូន និងកូនរបស់គាត់ គឺជាចំណែកបរិសុទ្ធបំផុតនៃគូរបានដែលគេជូនអុលឡោះតាអាឡា។
នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមសត្វសោះឡើយ ទោះបីអ្នករាល់គ្នាទៅរស់នៅកន្លែងណាក៏ដោយ»។
យើងនឹងយកសាច់ទ្រូងដែលគេលើកជូន និងភ្លៅដែលគេរំលែកពីគូរបានមេត្រីភាពរបស់ជនជាតិអ៊ីស្រអែលប្រគល់ឲ្យអ៊ីមុាំហារូន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រអែលត្រូវប្រគល់ចំណែកទាំងនេះជូនអ៊ីមុាំ រហូតតរៀងទៅ។
អ្វីៗទាំងប៉ុន្មានដែលជនជាតិអ៊ីស្រអែលញែកពីជំនូនរបស់អុលឡោះតាអាឡា នឹងបានជាកម្មសិទ្ធិរបស់អ៊ីមុាំ។