ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 10:14 - អាល់គីតាប

រីឯ​សាច់​ទ្រូង និង​ភ្លៅ​របស់​សត្វ​ដែល​គេ​លើក​ជូនអុលឡោះ‌តាអាឡា គឺ​គូរបាន​មេត្រី​ភាព​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល នោះ​ត្រូវ​តែ​បរិភោគ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ​ជា​មួយ​កូន​ប្រុស​កូន​ស្រី​របស់​បង ព្រោះ​ជា​ចំណែក​សម្រាប់​បង និង​កូន​របស់​បង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង នោះ​ត្រូវ​បរិ‌ភោគ​នៅ​ទី​កន្លែង​ដ៏​ស្អាត គឺ​ទាំង​បង និង​កូន​ប្រុស​ស្រី​របស់​បង​ផង ដ្បិត​របស់​ទាំង​នោះ​បាន​ប្រទាន​មក​ទុក​ជា​ចំណែក​របស់​បង​ហើយ និង​ជា​ចំណែក​របស់​ពួក​កូន​របស់​បង ពី​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​សាច់​ទ្រូង និង​ភ្លៅ​របស់​សត្វ ដែល​គេ​លើក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​យញ្ញ‌បូជា​មេត្រី‌ភាព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​ត្រូវ​តែ​បរិភោគ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ​ជា​មួយ​កូន​ប្រុស​កូន​ស្រី​របស់​បង ព្រោះ​ជា​ចំណែក​សម្រាប់​បង និង​កូន​របស់​បង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ទ្រូង​ដែល​គ្រវី នឹង​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង នោះ​ត្រូវ​បរិភោគ​នៅ​ទី​កន្លែង​ដ៏​ស្អាត គឺ​ទាំង​បង ហើយ​នឹង​ពួក​កូន​ប្រុស​ស្រី​របស់​បង​ផង ដ្បិត​របស់​ទាំង​នោះ​បាន​ប្រទាន​មក​ទុក​ជា​ចំណែក​របស់​បង​ហើយ នឹង​ជា​ចំណែក​នៃ​ពួក​កូន​របស់​បង ពី​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង

សូមមើលជំពូក



លេវី‌វិន័យ 10:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​ជំនូន​នេះ ក្នុង​ពិធី​តែង​តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​ជំនូន​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។


បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​អ៊ីមុាំ​ចូល​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ ជំនូន​ផ្សេងៗ សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​សុំ​ឲ្យ​រួច​ពី​បាប និង​គូរបាន​សុំ​លើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។


អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​បុ័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា​តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ទ្រង់។


ប៉ុន្តែ កូន​ស្រី​របស់​អ៊ីមុាំ​ដែល​ជា​ស្ត្រី​មេ‌ម៉ាយ ឬ​ត្រូវ​ប្ដី​លែង ហើយ​គ្មាន​កូន​ចៅ​ទេ ពេល​នាង​វិល​ត្រឡប់​ទៅ​នៅ​ជា​មួយ​ឪពុក​វិញ ដូច​គ្រា​នៅ​ពី​ក្មេង នាង​មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​របស់​ឪពុក​នាង​បាន។ រី​ឯ​អ្នក​ក្រៅ គ្មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​នេះ​ឡើយ។


បន្ទាប់​មក ហារូន​លើក​សាច់​ទ្រូង និង​ភ្លៅ​ស្តាំ​ជូនអុលឡោះ‌តាអាឡា ដូច​ម៉ូសា​បាន​បង្គាប់។


ចំណែក​ដែល​អ្នក​អាច​យក​បាន​ទៀត​នោះ គឺ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​មក​លើក​ជូន​យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ អស់​អ្នក​ដែល​រក្សាខ្លួន​ឲ្យ​បាន​បរិសុទ្ធ ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។


អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ញែក​ពី​ជំនូន​របស់អុលឡោះ‌តាអាឡា នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីមុាំ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​បំណង​របស់​អុលឡោះ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ទ្រង់​ឲ្យ​បាន​សម្រេច។