Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:33 - អាល់គីតាប

33 មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​ជំនូន​នេះ ក្នុង​ពិធី​តែង​តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​ជំនូន​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 គេ​ត្រូវ​បរិ‌ភោគ​តង្វាយ​ទាំង​នោះ ដែល​បាន​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​តែង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ រី​ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​អាហារ​ទាំង​នោះ​ជា​អាហារ​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​តង្វាយ​នេះ ក្នុង​ពិធី​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​តង្វាយ​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ត្រូវ​ឲ្យ​គេ​បរិភោគ​របស់​ទាំង​នោះ ដែល​បាន​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដើម្បី​នឹង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​របស់​ទាំង​នោះ​ជា​របស់​បរិសុទ្ធ

សូមមើលជំពូក ចម្លង




និក្ខមនំ 29:33
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទន់‌ទាប​នឹង​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ អស់​អ្នក​ដែល​ស្វែង​រក​អុលឡោះ‌តាអាឡា នឹង​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់។ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ!


ហារូន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិភោគ​សាច់​នោះ ជា​មួយ​នំបុ័ង​ដែល​មាន​នៅ​ក្នុង​ល្អី ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ម្ចាស់​គូរបាន​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា នឹង​ទទួល​គូរបាន​នោះ ហើយ​រំដោះ​គាត់​ឲ្យ​រួច​ពី​បាប។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន ព្រម​ទាំង​កូន​របស់​គាត់ ឈ្មោះ​អេឡា‌សារ និង​អ៊ីថាម៉ារ​ដែល​នៅ​រស់​ថា៖ «ក្រោយ​ពី​ជូន​ជំនូន​ម្សៅ​ដែល​ដុត​នៅ​ចំពោះអុលឡោះ‌តាអាឡា​រួច​ហើយ ចូរ​យក​ម្សៅ​ដែល​នៅ​សល់​ទៅ​ធ្វើ​ជា​នំ​បុ័ង​ឥត​មេ ហើយ​បរិភោគ​នំបុ័ង​នេះ​នៅ​ជិត​អាសនៈ ដ្បិត​នំបុ័ង​នេះ​ជា​អាហារ​ហាឡាល់​បំផុត។


ពេល​ណា​ជំរំ‌សក្ការៈ​ត្រូវ​ចាក​ចេញ ពួក​លេវី​ត្រូវ​រុះ​ជំរំ‌សក្ការៈ ពេល​ណា​ជំរំ‌សក្ការៈ​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ជំរំ‌សក្ការៈ​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ជំរំ‌សក្ការៈ​នឹង​មាន​ទោស​ដល់​ស្លាប់។


ទុក​ជា​ទី​រំលឹក​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល ថា​ក្រៅ​ពី​ពូជ‌ពង្ស​របស់​ហារូន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ជូនអុលឡោះ‌តាអាឡា​បាន​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក តាម​រយៈ​ម៉ូសា។


គាត់​និយាយ​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក អុលឡោះ‌តាអាឡា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​នរណា​ជា​អ្នក​បម្រើ​របស់​ទ្រង់ នរណា​ជា​មនុស្ស​ដ៏​វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ទ្រង់ ហើយ​ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។


ពួក​គេ​ត្រូវ​នៅ​ជាប់​ជា​មួយ​អ្នក ហើយ​មាន​ភារកិច្ច​ថែ​រក្សា​ជំរំ​នៃសន្ធិ‌សញ្ញា និង​បម្រើ​ការ​ទាំង​អស់ ក្នុង​ជំរំ។ រីឯ​អ្នក​ផ្សេង​ទៀត គ្មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ទេ។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ គឺ​បម្រើ​ការងារ​នៅ​អាសនៈ និង​ការងារ​ក្នុង​ទី​សក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំង​នន។ យើង​បាន​ប្រគល់​មុខ​ងារ​ជា​អ៊ីមុាំ​នេះ​ឲ្យ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


ចូរ​តែង​តាំង​ហារូន និង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ទី​សក្ការៈ​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


ម៉ូសា ព្រម​ទាំង​ហារូន និង​កូន​ចៅ​របស់​គាត់​បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ជំរំ‌សក្ការៈ និង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ងារ​ក្នុង​ទី​សក្ការៈ តាង​ឈ្មោះ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​អ្នក​ឯ​ទៀតៗ ចូល​មក​ជិត​ទី​សក្ការៈ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


គាត់​អរ​គុណ​អុលឡោះ ហើយ​កាច់​នំបុ័ង​នោះ ទាំង​និយាយ​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​លះបង់​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។


រៀង​រាល់​ពេល​ដែល​បង​ប្អូន​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នេះ បង​ប្អូន​ប្រកាស​អំពី​អ៊ីសា‌ជាអម្ចាស់​ស្លាប់ រហូត​ដល់​គាត់​មក​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម