លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «សូមជម្រាបស្តេច ម្តេចក៏ទុកឲ្យអាឆ្កែងាប់នេះ ជេរប្រទេចផ្តាសាស្តេចដូច្នេះ? ខ្ញុំសូមទៅកាត់កវា»។
លូកា 9:54 - អាល់គីតាប ពេលសិស្សពីរនាក់ គឺយ៉ាកកូប និងយ៉ូហានឃើញដូច្នោះ ក៏សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! តើលោកម្ចាស់ពេញចិត្តឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកំទេចអ្នកទាំងនេះឬ?»។ ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញដូច្នេះ យ៉ាកុប និងយ៉ូហានដែលជាសិស្សក៏ទូលថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គចង់ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបំផ្លាញពួកគេចោលឬទេ?”។ Khmer Christian Bible កាលលោកយ៉ាកុប និងលោកយ៉ូហានជាសិស្សបានឃើញហើយ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គចង់ឲ្យយើងហៅភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះពួកគេដែរឬទេ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយ៉ាកុប និងយ៉ូហាន ជាសិស្សរបស់ព្រះអង្គបានឃើញដូច្នោះ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅភ្លើងពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលសិស្សពីរនាក់គឺលោកយ៉ាកុប និងលោកយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកម្ទេចអ្នកទាំងនេះឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ាកុប នឹងយ៉ូហាន ជាសិស្សទ្រង់ បានឃើញដូច្នោះ នោះក៏ទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬអី |
លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ជម្រាបទតថា៖ «សូមជម្រាបស្តេច ម្តេចក៏ទុកឲ្យអាឆ្កែងាប់នេះ ជេរប្រទេចផ្តាសាស្តេចដូច្នេះ? ខ្ញុំសូមទៅកាត់កវា»។
ទតបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ(អ្នកស្រុកពុំមែនជាជនជាតិអ៊ីស្រអែលទេ គឺជាជនជាតិអាម៉ូរីដែលនៅសេសសល់។ ជនជាតិអ៊ីស្រអែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ស្តេចសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសំដែងឲ្យជនជាតិអ៊ីស្រអែល និងជនជាតិយូដាឃើញថាស្តេចស្នេហាជាតិ)។
ស្តេចក៏ចាត់មេកងម្នាក់ ឲ្យនាំពលទាហានហាសិបនាក់ ទៅរកចាប់អេលីយ៉េស។ គេនាំគ្នាឡើងទៅរកចាប់អេលីយ៉េស ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់គាត់ថា៖ «អ្នកជំនិតរបស់អុលឡោះអើយ ចូរចុះមក! នេះជាបញ្ជារបស់ស្តេច»។
លោកយេហ៊ូវនិយាយថា៖ «សូមមកជាមួយខ្ញុំ នោះលោកនឹងឃើញចិត្តស្រឡាញ់មោះមុតរបស់ខ្ញុំចំពោះអុលឡោះតាអាឡា!»។ លោកយេហ៊ូវក៏នាំលោកយ៉ូណាដាប់ ឡើងជិះរទេះទៅជាមួយគាត់។
ប៉ុន្តែ ស្តេចយេហ៊ូវពុំព្យាយាមកាន់តាមហ៊ូកុំរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែលដោយស្មោះអស់ពីចិត្តទេ គឺគាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត បាននាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តនោះឡើយ។
យ៉ាកកូបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលអ៊ីសាដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្ដខ្លាំងដូចផ្គរលាន់”
សត្វនោះបានសំដែងទីសំគាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី ឲ្យមនុស្សលោកឃើញ។
ខ្ញុំក៏ឃើញក្បាលមួយរបស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះស្បើយឡើងវិញ។ មនុស្សម្នានៅលើផែនដីទាំងមូលកោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។