Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:17 - អាល់គីតាប

17 យ៉ាកកូប​ជា​កូន​របស់​លោក​សេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​អ៊ីសា​ដាក់​ឈ្មោះ​ថា “បោន‌អ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ដ​ខ្លាំង​ដូច​ផ្គរ‌លាន់”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​​របស់​យ៉ាកុប ——​ព្រះអង្គ​ដាក់ឈ្មោះ​ពួកគេ​ថា “បោនអ៊ើកេ” ដែល​មានអត្ថន័យប្រែថា “កូន​ផ្គរលាន់”;

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ហើយ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ ត្រូវ​ជា​កូន​លោក​សេបេដេ​ ព្រះអង្គ​បាន​ដាក់​ឈ្មោះ​ថា​ «បោនអ៊ើកេ»​ មាន​ន័យ​ថា​ «កូន​ផ្គរ​លាន់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 យ៉ាកុប ជា​កូន​សេបេ‌ដេ និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ដែល​ទ្រង់​ដាក់​ឈ្មោះ​គេ​ថា បោន‌អ៊ើកេ ប្រែ​ថា​កូន​ផ្គរ​លាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 យ៉ាកុប​ជា​កូន​របស់​លោក​សេបេ‌ដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះ‌យេស៊ូ​ដាក់​ឈ្មោះ​ថា “បោន‌អ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ផ្គរ‌លាន់”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​យ៉ាកុប ជា​កូន​សេបេដេ​១ នឹង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​១ ដែល​ទ្រង់​ប្រទាន​ឈ្មោះ បោន‌អ៊ើកេ ដល់​អ្នក​ទាំង​២​នោះ គឺ​ស្រាយ​ថា​ជា​កូន​ផ្គរ‌លាន់

សូមមើលជំពូក ចម្លង




ម៉ាកុស 3:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ញ‌ញើត​ឡើយ! ចូរ​បន្លឺ​សំឡេង​ឲ្យ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជា‌ជន​របស់​យើង​ឲ្យ ស្គាល់​ការ​បះ‌បោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​យ៉ាកកូប ឲ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង!


ពាក្យ​របស់​យើង​ប្រៀប​បី​ដូច​ជា​ភ្លើង និង​ដូច​ញញួរ​ដំ​បំបែក​ថ្ម - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អ៊ីសា​ដើរ​ទៅ​មុខ​ឆ្ងាយ​បន្ដិច គាត់​ឃើញ​បង​ប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកកូប និង​យ៉ូហាន ជា​កូន​របស់​លោក​សេបេដេ កំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេដេ ជា​ឪពុក។ អ៊ីសា​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។


បន្ទាប់​មក​យ៉ាកកូប និង​យ៉ូហាន ជា​កូន​លោក​សេបេដេ ចូល​មក​ជួប​អ៊ីសា ជម្រាប​ថា៖ «តួន! សូម​មេត្ដា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើង​ខ្ញុំ​ផង»។


អ៊ីសា​នាំ​ពេត្រុស យ៉ាកកូប និង​យ៉ូហាន ទៅ​ជា​មួយ។ ពេល​នោះ​អ៊ីសា​ចាប់​ផ្ដើម​ភ័យ​តក់‌ស្លុត ព្រម​ទាំង​ចុក​ចាប់​អន្ទះ‌សា​ពន់​ប្រមាណ។


អ៊ីសា​បាន​តែង‌តាំង​សាវ័ក​ដប់‌ពីរ​នាក់​នេះ គឺ​ស៊ីម៉ូន​ដែល​អ៊ីសា​ដាក់​ឈ្មោះ​ថា ពេត្រុស


អន‌ទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកកូប​ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម


អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​គាត់​ឡើយ លើក‌លែង​តែ​ពេត្រុស យ៉ាកកូប និង​យ៉ូហាន​ជា​ប្អូន​របស់​ពួក​គេ។


ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក អ៊ីសា​នាំ​លោក​ពេត្រុស​យ៉ាកកូប និង​យ៉ូហាន​ឡើង​ទៅ​លើ​ភ្នំ គឺ​អ៊ីសា​នាំ​តែ​អ្នក​ទាំង​បី​ទៅ​ដាច់​ឡែក​ពី​គេ។ ពេល​នោះ អ៊ីសា​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស​ទាំង​បី​នាក់


ពេល​សិស្ស​ពីរ​នាក់ គឺ​យ៉ាកកូប និង​យ៉ូហាន​ឃើញ​ដូច្នោះ ក៏​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! តើ​លោក​ម្ចាស់​ពេញ​ចិត្ត​ឲ្យ​យើង​ខ្ញុំ​ហៅ​រន្ទះ​ភ្លើង មក​កំទេច​អ្នក​ទាំង​នេះ​ឬ?»។


លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស​ហៅ​ឌីឌីម លោក​ណាថា‌ណែល ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលី‌ឡេ កូន​ទាំង​ពីរ​របស់​លោក​សេ‌បេ‌ដេ និង​សិស្ស​របស់​អ៊ីសា​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។


នៅ​គ្រា​នោះ ស្តេច​ហេរ៉ូដ​ចាប់​ផ្ដើម​បៀត‌បៀន​សមាជិក​ខ្លះ​នៃ​ក្រុម‌ជំអះ។


ដ្បិត​បន្ទូល​របស់​អុលឡោះ ជា​បន្ទូល​ដ៏​មាន​ជីវិត និង​មាន​អំណាច​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ បន្ទូល​នៃ​អុលឡោះ​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ដ​មនុស្ស។


បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​សា​ជា​ថ្មី​ទៀត អំពី​ប្រជា‌ជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម