Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:54 - Khmer Christian Bible

54 កាល​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​សិស្ស​បាន​ឃើញ​ហើយ​ ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ចង់​ឲ្យ​យើង​ហៅ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ពួកគេ​ដែរ​ឬ​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

54 នៅពេល​ឃើញ​ដូច្នេះ យ៉ាកុប និង​យ៉ូហាន​ដែល​ជា​សិស្ស​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​ចង់ឲ្យ​យើងខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើមេឃ​មក​បំផ្លាញ​ពួកគេ​ចោល​ឬទេ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 ពេល​យ៉ាកុប និង​យ៉ូហាន ជា​សិស្ស​របស់​ព្រះ‌អង្គ​បាន​ឃើញ​ដូច្នោះ ក៏​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលី‌យ៉ា​បាន​ធ្វើ​ដែរ​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 ពេល​សិស្ស​ពីរ​នាក់​គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឃើញ​ដូច្នោះ ក៏​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​រន្ទះ​ភ្លើង មក​កម្ទេច​អ្នក​ទាំង​នេះ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 កាល​យ៉ាកុប នឹង​យ៉ូហាន ជា​សិស្ស​ទ្រង់ បាន​ឃើញ​ដូច្នោះ នោះ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលីយ៉ា​បាន​ធ្វើ​ដែរ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

54 ពេល​សិស្ស​ពីរ​នាក់ គឺ​យ៉ាកកូប និង​យ៉ូហាន​ឃើញ​ដូច្នោះ ក៏​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! តើ​លោក​ម្ចាស់​ពេញ​ចិត្ត​ឲ្យ​យើង​ខ្ញុំ​ហៅ​រន្ទះ​ភ្លើង មក​កំទេច​អ្នក​ទាំង​នេះ​ឬ?»។

សូមមើលជំពូក ចម្លង




លូកា 9:54
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ ត្រូវ​ជា​កូន​លោក​សេបេដេ​ ព្រះអង្គ​បាន​ដាក់​ឈ្មោះ​ថា​ «បោនអ៊ើកេ»​ មាន​ន័យ​ថា​ «កូន​ផ្គរ​លាន់»​


ប៉ុន្ដែ​ព្រះអង្គ​បាន​បែរ​មក​បន្ទោស​ពួក​សិស្ស​ [ថា៖​ «អ្នក​រាល់គ្នា​មិន​ដឹង​ថា​ខ្លួន​ឯង​មាន​វិញ្ញាណ​បែបណា​ទេ​


វា​ធ្វើ​ទី​សំគាល់​ធំៗ​ សូម្បី​តែ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​នៅ​មុខ​មនុស្ស​ផង​


ហើយ​ក្បាល​មួយ​របស់​សត្វ​នោះ​ ហាក់​ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់​ ប៉ុន្ដែ​របួស​ជិត​ស្លាប់​របស់​វា​នោះ​ក៏​បាន​ជា​សះ​ឡើង​វិញ​ ដូច្នេះ​ផែនដី​ទាំងមូល​ក៏​ស្ញប់ស្ញែង​ ហើយ​ដើរ​តាម​វា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម