ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 9:11 - អាល់គីតាប

តែ​មហា‌ជន​ដឹង​ក៏​នាំ​គ្នា​ទៅ​តាម​អ៊ីសា។ អ៊ីសា​ទទួល​ពួក​គេ ហើយ​និយាយ​អំពី​នគរ របស់​អុលឡោះ​ឲ្យ​គេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​នៅពេល​ប្រជាជន​បាន​ដឹង គេ​ក៏​ទៅតាម​ព្រះអង្គ​។ ព្រះយេស៊ូវ​ទ្រង់​ទទួលស្វាគមន៍​ពួកគេ ទាំង​មានបន្ទូល​នឹង​ពួកគេ​អំពី​អាណាចក្រ​របស់​ព្រះ ហើយ​អ្នក​ដែល​ត្រូវការ​ការប្រោសឲ្យជា ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យជា​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ពេល​បណ្ដាជន​បាន​ដឹង​ ក៏​ទៅតាម​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ស្វាគមន៍​ពួកគេ​ និង​មាន​បន្ទូល​ទៅ​ពួកគេ​អំពី​នគរ​ព្រះជាម្ចាស់ ព្រមទាំង​បាន​ប្រោស​អស់​អ្នក​ដែល​ត្រូវការ​ប្រោស​ឲ្យ​ជា​ឲ្យ​បាន​ជា​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​មហា‌ជន​បាន​ដឹង គេ​ក៏​ទៅ​តាម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​រាក់​ទាក់​ទទួល​គេ ដោយ​មាន​ព្រះ‌បន្ទូល​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ទាំង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​ការ​ឲ្យ​បាន​ជា​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តែ​មហា‌ជន​ដឹង ក៏​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ។ ព្រះ‌យេស៊ូ​ទទួល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​គេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​បណ្តា​មនុស្ស​បាន​ដឹង ក៏​តាម​ទ្រង់​ទៅ ទ្រង់​រាក់‌ទាក់​ទទួល​គេ ហើយ​មាន​បន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង

សូមមើលជំពូក



លូកា 9:11
21 ការដាក់ឲ្យឆ្លើយតបគ្នា  

រស​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិតអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព


កាល​អ៊ីសា​ជ្រាប​ដូច្នោះ គាត់​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​គាត់​ទៅ​ដែរ។ អ៊ីសា​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា


កាល​អ៊ីសា​ឡើង​ពី​ទូក ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ គាត់​អាណិត‌អាសូរ​គេ​ពន់​ពេក​ណាស់ ហើយ​គាត់​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា។


ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់ តើ​កូន​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «កូន​ច្បង»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ដ្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​នគរ​របស់​អុលឡោះ មុន​អ្នក​រាល់​គ្នា


ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​នឹង​ដក​នគរ​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​សម​ស្រប​នឹង​នគរ។


ទ្រង់​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មាន ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។


អ៊ីសា​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។


បន្ទាប់​មក​ទៀត អ៊ីសា​ទៅ​តាម​ក្រុង​តាម​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ។ សាវ័ក​ទាំង​ដប់‌ពីរ​នាក់​ទៅ​ជា​មួយ​អ៊ីសា


អ៊ីសា​ឆ្លើយ​ថា៖ «អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​នគរ​របស់​ទ្រង់។ ចំពោះ​អ្នក​ដទៃ ទ្រង់​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើល ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ ក៏​ពុំ​យល់​ដែរ។


សាវ័ក​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ រៀប​រាប់​ជម្រាប​អ៊ីសា នូវ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ អ៊ីសា​នាំ​គេ​ចេញ​ដាច់​ឡែក​ពី​មហា‌ជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេតសៃ‌ដា


ដល់​ថ្ងៃ​ជិត​លិច សិស្ស​ទាំង​ដប់‌ពីរ​នាក់​ចូល​ទៅ​ជម្រាប​អ៊ីសា​ថា៖ «សូម​តួន​ប្រាប់​ឲ្យ​បណ្ដា‌ជន​ចេញ ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់ តាម​ផ្ទះ តាម​ភូមិ​ជិត​ៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។


អ៊ីសា​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​នគរ​របស់​អុលឡោះ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​បំណង​របស់​អុលឡោះ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ទ្រង់​ឲ្យ​បាន​សម្រេច។


អស់​អ្នក​ដែល​អុលឡោះ​ជា​បិតា​ប្រទាន​មក​ខ្ញុំ​តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត


គាត់​បាន​ប្រកាស​នគរ​របស់​អុលឡោះ និង​បង្រៀន​គេ​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​ដោយ​ចិត្ដ​អង់‌អាច ហើយ​គ្មាន​អ្វី​មក​រា‌រាំង​លោក​ឡើយ។


ក៏​ប៉ុន្ដែ ឲ្យ​គេ​អង្វរ​រក​អុលឡោះ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ទ្រង់​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​អំពី​ទ្រង់? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស?


ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​បន្ទូល​នៃ​អុលឡោះ​អំពី​អាល់ម៉ា‌ហ្សៀស។


ដ្បិត​អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឲ្យ​គាប់​ចិត្ត​របស់​គាត់​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ទ្រង់ បាន​ធ្លាក់​មក​លើ​ខ្ញុំ»។


ចូរ​ប្រកាស​បន្ទូល​របស់​អុលឡោះ ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ដ​អត់‌ធ្មត់​គ្រប់​ជំពូក


ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ក្តី​មេត្តា​របស់​អុលឡោះ ទាំង​ទុក​ចិត្ដ ដើម្បី​ឲ្យ​បាន​ទទួល​ចិត្ត​មេត្ដា និង​ក្តី​មេត្តា​នៃ​អុលឡោះ​ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។