Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:15 - អាល់គីតាប

15 កាល​អ៊ីសា​ជ្រាប​ដូច្នោះ គាត់​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​គាត់​ទៅ​ដែរ។ អ៊ីសា​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 នៅពេល​ជ្រាប​អំពីការនេះ ព្រះយេស៊ូវ​ក៏​យាង​ចាកចេញ​ពីទីនោះ​។ មាន​ហ្វូងមនុស្ស​ជាច្រើន​ទៅតាម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​ទាំងអស់គ្នា

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 កាល​ព្រះយេស៊ូ​ជ្រាប​ពី​ការ​នេះ​ ក៏​យាង​ចេញ​ពី​ទី​នោះ​ ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ។​ ព្រះអង្គ​បាន​ប្រោស​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បាន​ជា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ទ្រង់​ក៏​យាង​ថយ​ពី​ទី​នោះ ហើយ​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះអង្គ​ទៅ​ដែរ។ ព្រះអង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​យាង​ថយ​ចេញ​ពី​ទី​នោះ មាន​ទាំង​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​គេ​បៀត‌បៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រា​មនុស្ស​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទៅ​ទៀត។


មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​តាម​អ៊ីសា អ៊ីសា​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​នៅ​ទី​នោះ។


គ្រប់​កន្លែង​ដែល​អ៊ីសា​ទៅ ទោះ​បី​នៅ​ក្នុង​ភូមិ​ក្នុង​ក្រុង ឬ​តាម​ស្រុក​ស្រែ​ក្ដី គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទីផ្សារ អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​អាវ​អ៊ីសា​ប៉ុណ្ណោះ​អស់​អ្នក​ដែល​ពាល់​អ៊ីសា បាន​ជា​សះ‌ស្បើយគ្រប់ៗ​គ្នា។


អ៊ីសា​ឈ្វេង​យល់​ចិត្ដ​គំនិត​អ្នក​ទាំង​នោះ ទើប​គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ដូច្នេះ?


នៅ​គ្រា​នោះ អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទូរអ។ អ៊ីសា​ទូរអា​ពេញ​មួយ​យប់។


តែ​មហា‌ជន​ដឹង​ក៏​នាំ​គ្នា​ទៅ​តាម​អ៊ីសា។ អ៊ីសា​ទទួល​ពួក​គេ ហើយ​និយាយ​អំពី​នគរ របស់​អុលឡោះ​ឲ្យ​គេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។


ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ៊ីសា​មិន​ទៅ​មក ដោយ​ចេញ​មុខ​ឲ្យ​ជន‌ជាតិ​យូដា​ឃើញ​ទៀត​ឡើយ គឺ​អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ជិត​វាល​រហោ‌ស្ថាន ត្រង់​ភូមិ​មួយ​ឈ្មោះ​អេ‌ប្រា‌អ៊ីម ហើយ​អ៊ីសា​ស្នាក់​នៅ ក្នុង​ភូមិ​នោះ​ជា​មួយ​ពួក​សិស្ស។


ក្រោយ​មក អ៊ីសា​ដើរ​ចុះ​ឡើង​កាត់​ស្រុក​កាលី‌ឡេ ដ្បិត​គាត់​មិន​ពេញ​ចិត្ត​ទៅ​ស្រុក​យូដា​ឡើយ ព្រោះ​ជន‌ជាតិ​យូដា​រក​សម្លាប់​គាត់។


យើង​ត្រូវ​ធ្វើ​កិច្ចការ​របស់​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ភ្លឺ​នៅ​ឡើយ ដ្បិត​ដល់​ពេល​យប់ គ្មាន​នរណា​អាច​ធ្វើ​ការ​បាន​ឡើយ។


យើង​មិន​ត្រូវ​នឿយ​ណាយ​នឹង​ប្រព្រឹត្ដ​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ដ​ទេ​នោះ ដល់​ពេល​កំណត់​យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។


ទ្រង់​ត្រាស់​ហៅ​បង​ប្អូន​មក ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​អាល់ម៉ា‌ហ្សៀស​ក៏​បាន​រង‌ទុក្ខ​លំបាក សម្រាប់​បង​ប្អូន ទុក​ជា​គំរូ​ឲ្យ បង​ប្អូន​ដើរ​តាម​គន្លង​របស់​គាត់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម