លូកា 7:45 - អាល់គីតាប លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្នកមិនបានថើបខ្ញុំទេ រីឯនាងវិញ នាងចេះតែថើបជើងខ្ញុំឥតឈប់ តាំងពីខ្ញុំបានចូលមក។ Khmer Christian Bible អ្នកមិនបានថើបខ្ញុំទេ ប៉ុន្ដែនាងវិញបានថើបជើងរបស់ខ្ញុំរហូតតាំងពីពេលខ្ញុំចូលមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមិនបានថើបខ្ញុំទេ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំរហូតមិនឈប់សោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកមិនបានថើបខ្ញុំសោះ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំដោយស្រឡាញ់ |
អេសាវរត់មកជួបគាត់ រួចឱបគាត់ទៀតផង។ គាត់អោបកគាត់ ថើបគាត់ ហើយទាំងពីរនាក់ក៏នាំគ្នាយំ។
ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកគោរព នោះសម្តេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។
ពេលប្រជាជនទាំងមូលឆ្លងទន្លេយ័រដាន់ហើយ ទតក៏ឆ្លងទៅដែរ។ ស្តេចទតឱបលោកបាស៊ីឡៃ ព្រមទាំងប្រទានពរដល់គាត់ផង។ បន្ទាប់មក គាត់វិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។
យូដាសដែលនាំគេមកចាប់អ៊ីសា បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។
សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ក្រុមជំអះទាំងអស់របស់អាល់ម៉ាហ្សៀស សូមជម្រាបសួរមកបងប្អូន។
បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។
រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និងដំបូន្មានស្របតាមអ៊ីសាជាអម្ចាស់។