Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 អ្នក​មិន​បាន​ថើប​ខ្ញុំ​សោះ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​ដោយ​ស្រឡាញ់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​ចេះតែ​ថើប​ជើង​ខ្ញុំ​ឥត​ឈប់ តាំងពី​ខ្ញុំ​បាន​ចូលមក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

45 អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ​ ប៉ុន្ដែ​នាង​វិញ​បាន​ថើប​ជើង​របស់​ខ្ញុំ​រហូត​តាំងពី​ពេល​ខ្ញុំ​ចូល​មក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 លោក​មិន​បាន​ថើប​ខ្ញុំ​ទេ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​រហូត​មិន​ឈប់​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

45 លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 7:45
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​ថើប​រ៉ាជែល រួច​ឡើង​សំឡេង​យំ


អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជា​មួយ​គ្នា​ទាំង​២​នាក់


នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​មក​ថ្វាយ‌បង្គំ​ដល់​ទ្រង់ នោះ​ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​ទាញ​មក​ថើប​អ្នក​នោះ


ដូច្នេះ បណ្តាជន​ទាំង‌ឡាយ​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ទៅ រួច​ស្តេច​ទ្រង់​ក៏​ឆ្លង​ទៅ​ដែរ ទ្រង់​ថើប​បារស៊ី‌ឡាយ ហើយ​ប្រទាន​ពរ​ដល់​លោក រួច​លោក​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​វិញ។


ឯ​អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​ចុះ


សូម​អ្នក​រាល់​គ្នា​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ ពួក​ជំនុំ​នៃ​ព្រះ‌គ្រីស្ទ​ទាំង​អស់ សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។


ពួក​បង​ប្អូន​ទាំង​អស់​គ្នា ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ សូម​ឲ្យ​អ្នក​រាល់​គ្នា​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​យ៉ាង​បរិសុទ្ធ​ផង។


ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់‌រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់‌តឿន​របស់​ព្រះ‌អម្ចាស់​វិញ។


សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ថើប​បរិសុទ្ធ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម