ខ្ញុំមកនេះ គឺគ្រាន់តែ ជូនដំណើរស្តេចឆ្លងទន្លេយ័រដាន់ប៉ុណ្ណោះ។ ម៉្យាងទៀត ខ្ញុំមិនសមនឹងទទួលរង្វាន់នេះពីស្តេចទេ!
លូកា 6:38 - អាល់គីតាប ចូរធ្វើអំណោយដល់អ្នកដទៃ នោះអុលឡោះនឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ អុលឡោះនឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យ នោះនឹងប្រទានឲ្យអ្នករាល់គ្នាដែរ។ រង្វាល់ដ៏គ្រប់បរិបូរ ទាំងញាត់ ទាំងរលាក់ រហូតដល់ហូរហៀរ នឹងត្រូវបានដាក់លើភ្លៅរបស់អ្នករាល់គ្នា។ ដ្បិតអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ”។ Khmer Christian Bible ចូរឲ្យចុះ នោះនឹងឲ្យដល់អ្នករាល់គ្នាវិញ គេនឹងវាល់បំពេញដាក់ក្នុងថ្នក់របស់អ្នករាល់គ្នាយ៉ាងល្អ ទាំងញាត់រលាក់ឲ្យហូរហៀរ ព្រោះអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យវិញតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យទៅគេ នោះគេនឹងឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ព្រះអង្គនឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យទៅគេ នោះនឹងបានឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ។ |
ខ្ញុំមកនេះ គឺគ្រាន់តែ ជូនដំណើរស្តេចឆ្លងទន្លេយ័រដាន់ប៉ុណ្ណោះ។ ម៉្យាងទៀត ខ្ញុំមិនសមនឹងទទួលរង្វាន់នេះពីស្តេចទេ!
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
ប៉ុន្តែ នៅពេលនាងអេសធើរចូលជួបស្តេច នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។
បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់គាត់ និងញាតិមិត្តទាំងអស់ដែលគាត់ធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខគាត់ ហើយបរិភោគអាហាររួមជាមួយគាត់ នៅក្នុងផ្ទះរបស់គាត់។ ពួកគេសំដែងការអាណិតអាសូរ និងសំរាលទុក្ខគាត់ ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបណ្ដាលឲ្យកើតមានដល់គាត់។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនគាត់។
អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
មានតែពរមកពីអុលឡោះតាអាឡាទេ ដែលធ្វើឲ្យមនុស្សចំរុងចំរើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យអុលឡោះតាអាឡាខ្ចី ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
ទ្រង់សំដែងចិត្តប្រណីសន្ដោសរហូតដល់រាប់ពាន់តំណ។ ពេលឪពុកធ្វើខុស ទ្រង់ដាក់ទោសកូនចៅនៅជំនាន់ក្រោយ។ ទ្រង់ជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម និងប្រកបដោយអំណាច។ ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសិស្សរបស់ខ្ញុំ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អុលឡោះក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ទ្រង់នឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។
អ៊ីសាមានប្រសាសន៍ទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដី ដែលអ្នករាល់គ្នាស្ដាប់នេះឲ្យមែនទែន។ អុលឡោះនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ ហើយទ្រង់នឹងបន្ថែមឲ្យអ្នករាល់គ្នា
បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។
ចូរជូនប្រាក់ទៅគាត់ដោយមិនទើសទាល់ ដ្បិតធ្វើដូច្នេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា អុលឡោះក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចទ្រង់វិនិច្ឆ័យទោសឡើយ
ស្តេចអាដូនី-បេសេកមានប្រសាសន៍ថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបនាក់ ហើយស្តេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ អុលឡោះបានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្តេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្តេចក៏ស្លាប់នៅទីនោះ។