Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 15:10 - អាល់គីតាប

10 ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើស​ទាល់ ដ្បិត​ធ្វើ​ដូច្នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ត្រូវ​ឲ្យ​ទៅ​គាត់​ដោយ​ឥត​ទើស​ទាល់ ហើយ​មិន​ត្រូវ​មាន​ចិត្ត​មួហ្មង​ឡើយ ដ្បិត​បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​អ្នក និង​ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើស‌ទាល់ ដ្បិត​ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ត្រូវ​ឲ្យ​ឯង​ចែក​ដល់​គេ​ជា​កុំ​ខាន ដោយ​មាន​ចិត្ត​ឥត​ស្តាយ​ផង ដ្បិត​បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​ក្នុង​គ្រប់​ទាំង​ការ​របស់​ឯង ហើយ​ក្នុង​អស់​ទាំង​ការ​អ្វី ដែល​ឯង​ដាក់​ដៃ​ធ្វើ​ផង

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 15:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​មាន​ចិត្ត​សប្បុរស​តែងតែ​ទទួល​ពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ទុគ៌ត។


ចូរ​ចំណាយ​ធន‌ធាន ដើម្បី​ប្រកប‌របរ​រក​ស៊ី ដោយ​មិន​ខ្លាច​ខាត ដ្បិត​ថ្ងៃ​ក្រោយ អ្នក​នឹង​បាន​ទទួល​ផល​វិញ។


រីឯ​មនុស្ស​ថ្លៃ‌ថ្នូរ​វិញ គេ​រៀបចំ​គម្រោង‌ការ​ដ៏​ថ្លៃ‌ថ្នូរ ហើយ​គិត​តែ​ពី​ធ្វើ​គម្រោង‌ការ​ថ្លៃ‌ថ្នូរ​នេះ។


ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួន យក​ទៅ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន ប្រសិន​បើ​អ្នក​យក​ម្ហូប​អាហារ ទៅ​ចំអែត​មនុស្ស​ទុគ៌ត នោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង​ចាំង​ក្នុង​ទី​ងងឹត ហើយ​ភាព​ងងឹត​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ភ្លឺ ដូច​ពន្លឺ​ថ្ងៃ​ត្រង់​ដែរ។


ស្តេច​នឹង​ឆ្លើយ​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង​ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ដ​ចំពោះ​យើង​ដែរ”។


ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ខ្ញុំ​តែងតែ​ប្រាប់​ឲ្យ​បង​ប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ‌ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រ​ខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ថាៈ “បើ​ឲ្យ នោះ​នឹង​បាន​សុភ‌មង្គល​ច្រើន​ជាង​ទទួល”»។


អ្នក​ដែល​លើក​ទឹក​ចិត្ដ​បង​ប្អូន ចូរ​លើក​ទឹក​ចិត្ដ​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន ចូរ​ចែក​ដោយ​ចិត្ដ​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ដ​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រី‌ក្រ ចូរ​ចែក​ឲ្យ​គេ​ដោយ​ចិត្ដ​ត្រេក​អរ។


អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ល្អិត​ដែល​មាន​ស្លាប​ទាំង​អស់ ជា​សត្វ​មិន​ហាឡាល់ គឺ​មិន​ត្រូវ​បរិភោគ​ឡើយ។


ពេល​នោះ ពួក​លេវី​ដែល​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និងស្ត្រី​មេ​ម៉ាយ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ធ្វើ​ដូច្នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។


ពេល​ដោះ​លែង​ខ្ញុំ​បម្រើ អ្នក​មិន​ត្រូវ​នឹក​ស្តាយ​ឡើយ ព្រោះ​គេ​បាន​នៅ​បម្រើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ ហើយ​ធ្វើ​ការ​ឲ្យ​អ្នក​បាន​ផល​ពីរ​ដង​លើស​កម្មករ ដែល​អ្នក​ជួល​មក​ធ្វើ​ការ​ទៅ​ទៀត។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​ជន​ក្រី​ក្រ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា នឹង​ប្រទាន​ពរ​អ្នក​យ៉ាង​បរិបូណ៌ នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​ឲ្យ​អ្នក​កាន់​កាប់​ទុក​ជា​ចំណែក​មត៌ក។


អ្នក​អាច​ទារ​ការ​ប្រាក់​ពី​ជន​បរទេស​បាន តែ​កុំ​ទារ​ពី​បង‌ប្អូន​រួម​ជាតិ​របស់​អ្នក​ឲ្យ​សោះ។ ធ្វើ​ដូច្នេះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​នៅ​ក្នុងស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់»។


ពេល​ណា​អ្នក​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក ហើយ​អ្នក​ភ្លេច​ស្រូវ​មួយ​កណ្តាប់​នៅ​ក្នុង​ស្រែ នោះ​កុំ​វិល​ត្រឡប់​ទៅ​យក​វិញ​ឡើយ គឺ​ត្រូវ​ទុក​ស្រូវ​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា ឬ​ស្ត្រី​មេ​ម៉ាយ​រើស ដើម្បី​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។


អុលឡោះ‌តាអាឡា​ប្រទាន​ពរ ឲ្យ​អ្នក​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ ទ្រង់​ប្រទាន​ពរ​ជា​និច្ច។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​ស្រុក​ដែល​ទ្រង់​ប្រទាន​ឲ្យ​អ្នក។


កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​អុលឡោះ​គាប់​ចិត្ត​នឹង​គូរបាន​បែប​នេះ។


បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​បន្ទូល​របស់​អុលឡោះ។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​អុលឡោះ​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង និង​ចេស្ដា​របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម