ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 3:32 - អាល់គីតាប

ទត​ជា​កូន​អ៊ីសាយ អ៊ីសាយ​ជា​កូន​លោក​អូបេដ លោក​អូបេដ​ជា​កូន​លោក​បូអូស លោក​បូអូស​ជា​កូន​លោក​សាលម៉ូន លោក​សាលម៉ូន​ជា​កូន​លោក​ណាសូន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដាវីឌ​ជាកូន​អ៊ីសាយ អ៊ីសាយ​ជាកូន​អូបិឌ អូបិឌ​ជាកូន​បូអូស បូអូស​ជាកូន​សាលម៉ូន សាលម៉ូន​ជាកូន​ណាសូន

សូមមើលជំពូក

Khmer Christian Bible

ស្ដេច​ដាវីឌ​ជា​កូន​លោក​អ៊ីសាយ​ លោក​អ៊ីសាយ​ជា​កូន​លោក​អូបិឌ​ លោក​អូបិឌ​ជា​កូន​លោក​បូអូស​ លោក​បូអូស​ជា​កូន​លោក​សាលម៉ូន​ លោក​សាលម៉ូន​ជា​កូន​លោក​ណាសូន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​ជា​កូន​អ៊ីសាយ អ៊ីសាយ​ជា​កូន​អូបិឌ អូបិឌ​ជា​កូន​បូអូស បូអូស​ជា​កូន​សាលម៉ូន សាលម៉ូន​ជា​កូន​ណាសូន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ដាវីឌ​ជា​បុត្រ​លោក​អ៊ីសាយ លោក​អ៊ីសាយ​ជា​បុត្រ​លោក​អូបេដ លោក​អូបេដ​ជា​បុត្រ​លោក​បូអូស លោក​បូអូស​ជា​បុត្រ​លោក​សាល‌ម៉ូន លោក​សាល‌ម៉ូន​ជា​បុត្រ​លោក​ណាសូន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវីឌ​ជា​កូន​អ៊ីសាយៗ ជា​កូន​អូបិឌៗ ជា​កូន​បូអូសៗ ជា​កូន​សាល‌ម៉ូនៗ ជា​កូន​របស់​ណាសូន

សូមមើលជំពូក



លូកា 3:32
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ​ថា ស្តេច​ពុំ​ព្រម​ស្តាប់​តាម​សំណូម‌ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ជម្រាប​ស្តេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង ស្តេច​ទត​ទេ! ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រ‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។ រាជ‌វង្ស​របស់​ស្តេច​ទត​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែ​រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ​របស់​ខ្លួន​វិញ។


ពាក្យ​ទូរអា​របស់​ស្ដេច​ទត ជា​បុត្រ​របស់​លោក​អ៊ីសាយ ចប់​តែ​ត្រឹម​ណេះ។


ណាសូន​ជា​កូន​របស់​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។


នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អមីណា‌ដាប់។


អ្នក​ដែល​ជូន​ជំនូន​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។


ហើយ​គោ​ឈ្មោល​ពីរ​ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់។


នេះ​ជា​បញ្ជី‌រាយ​នាម​វង្ស‌ត្រកូល​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ពូជ‌ពង្ស​របស់​ទត ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ណាពី​អ៊ីព្រហ៊ីម។


លោក​អេលា‌គីម​ជា​កូន​លោក​មេលាស លោក​មេលាស​ជា​កូន​លោក​ម៉ៃណាន លោក​ម៉ៃណាន​ជា​កូន​លោក​ម៉ាតា‌ថា លោក​ម៉ាតា‌ថា​ជា​កូន​លោក​ណាថាន់ លោក​ណាថាន់​ជា​កូន​ទត


លោក​ណាសូន​ជា​កូន​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​ជា​កូន​លោក​អើ‌រ៉ាម លោក​អើ‌រ៉ាម​ជា​កូន​លោក​អ័រនី លោក​អ័រនី​ជា​កូន​លោក​អែសរ៉ូម លោក​អែសរ៉ូម​ជា​កូន​លោក​ពេរេស លោក​ពេរេស​ជា​កូន​លោក​យូដា


ស្តេច​បាន​សាក​សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ទត​ប្រាប់​ថា៖ «ខ្ញុំ​ជា​កូន​របស់​លោក​អ៊ីសាយ ជា​អ្នក​បម្រើ​របស់​ស្តេច នៅ​ភូមិ​បេថ្លេ‌ហិម»។


តោង​ដឹង​ថា ដរាប​ណា​កូន​លោក​អ៊ីសាយ​នៅ​មាន​ជីវិត​លើ​ផែនដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​បាន​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​វា​នាំ​មក​ឲ្យ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។