Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 7:12 - អាល់គីតាប

12 អ្នក​ដែល​ជូន​ជំនូន​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​ដែល​បាន​ថ្វាយ​តង្វាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទីមួយ គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ថ្វាយ​តង្វាយ​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណា‌សូន ជា​កូន​របស់​លោក​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​អ្នក​ដែល​ថ្វាយ​ដង្វាយ​របស់​ខ្លួន ក្នុង​ថ្ងៃ​មុន​ដំបូង នោះ​គឺ​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ក្នុង​ពូជ​អំបូរ​យូដា

សូមមើលជំពូក ចម្លង




ជន‌គណនា 7:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​ដែល​អ៊ីស្រ‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ រូបេន​រួម​ដំណេក​ជា​មួយ​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រ‌អែល​បាន​ដឹង​រឿង​នេះ។ យ៉ាកកូប​មាន​កូន​ប្រុស​ដប់​ពីរ​នាក់ គឺ:


កូន​ប្រុស​របស់​លេអា មាន​រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់‌យូឡូន។


អំណាច​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា​និច្ច រហូត​ទាល់​តែ​ស្តេច ដែល​ជា​ម្ចាស់​នៃ​អំណាច​នេះ​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នា​នា​ត្រូវ​តែ​ចុះ​ចូល​នឹង​គាត់។


យូដា​អើយ បង‌ប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើង កូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន បង‌ប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​គោរព​កូន។


អស់​អ្នក​ដែល​ត្រូវ​មក​ធ្វើ​ការ​ជា​មួយ​អ្នក​ទាំង​ពីរ មាន​រាយ​នាម​ដូច​ត​ទៅ: អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ពី​កុល‌សម្ព័ន្ធ​រូបេន។


ណាសូន​ជា​កូន​របស់​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។


ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង​ពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់


នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អមីណា‌ដាប់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​ជំនូន​មួយ​ថ្ងៃ​ម្នាក់ មក​ជូន​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។


ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង​សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។


លោក​អើ‌រ៉ាម​បង្កើត​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន


ទត​ជា​កូន​អ៊ីសាយ អ៊ីសាយ​ជា​កូន​លោក​អូបេដ លោក​អូបេដ​ជា​កូន​លោក​បូអូស លោក​បូអូស​ជា​កូន​លោក​សាលម៉ូន លោក​សាលម៉ូន​ជា​កូន​លោក​ណាសូន


លោក​អមី‌ណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម