ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 22:4 - អាល់គីតាប

យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​អ៊ីម៉ាំ និង​មេ​ក្រុម​រក្សា​ម៉ាស្ជិទ អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​អ៊ីសា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ចេញទៅ ពិគ្រោះជាមួយ​ពួក​នាយកបូជាចារ្យ និង​ពួក​មេតម្រួត​អំពី​របៀប​ដែល​គាត់​អាច​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

គាត់​បាន​ចេញ​ទៅ​ពិគ្រោះ​ជាមួយ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ពី​មធ្យោបាយ​ដែល​គាត់​អាច​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យពួកគេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ចេញ​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​សង្គ្រាជ និង​ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ ពី​របៀប​ដែល​គាត់​នឹង​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជា‌ចារ្យ និង​មេ​ក្រុម​រក្សា​ព្រះ‌វិហារ* អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​ព្រះអង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​វា​ទៅ​និយាយ​នឹង​ពួក​សង្គ្រាជ ហើយ​នឹង​ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ពី​បែប​ដែល​នឹង​បញ្ជូន​ទ្រង់​ឲ្យ​ដល់​គេ

សូមមើលជំពូក



លូកា 22:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អសា‌រា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​ទួត​របស់​អ៊ីមុាំ​សាដុក ជា​ចៅ​លួត​របស់​លោក​មេរ៉ា‌យ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ី‌ទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ដំណាក់​របស់​អុលឡោះ។


លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​លោក​មស៊ូ‌ឡាម ដែល​ជា​កូន​របស់​លោក​សាដុក ដែល​ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត ដែល​ជា​កូន​របស់​លោក​អហ៊ី‌ទូប ដែល​ជា​អ្នក​ដឹក​នាំ​កិច្ចការ​ក្នុង​ដំណាក់​របស់​អុលឡោះ។


ពេល​នោះ សិស្ស​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់‌ពីរ​ឈ្មោះ យូដាស​អ៊ីស្ការី‌យ៉ុត បាន​ទៅ​ជួប​ក្រុម​អ៊ីមុាំ


លោក​ទាំង​នោះ​សប្បាយ​ចិត្ដ​ណាស់ ហើយ​ព្រម​ព្រៀង​គ្នា​សន្យា​ថា នឹង​ឲ្យ​ប្រាក់​គាត់។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​អ៊ីម៉ាំ មេ​ក្រុម​រក្សា​ម៉ាស្ជិទ និង​ពួក​អះលី‌ជំអ​ដែល​មក​ចាប់​គាត់​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ​បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?។


ពេត្រុស និង​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​នៅ​ឡើយ ស្រាប់​តែ​អ៊ីមុាំ មេ​កង​រក្សា​ម៉ាស្ជិទ និង​ពួក​ខាង​គណៈ‌សាឌូស៊ី​មក​ដល់។


កាល​មេ​កង​រក្សា​ម៉ាស្ជិទ និង​ពួក​អ៊ីមុាំ​ឮ​ដូច្នោះ គេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​សាវ័ក និង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នោះ​ឡើយ។


មេ​កង​រក្សា​ម៉ាស្ជិទ ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជា‌ជន​យក​ដុំ​ថ្ម​គប់។