Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 4:1 - អាល់គីតាប

1 ពេត្រុស និង​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​នៅ​ឡើយ ស្រាប់​តែ​អ៊ីមុាំ មេ​កង​រក្សា​ម៉ាស្ជិទ និង​ពួក​ខាង​គណៈ‌សាឌូស៊ី​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ខណៈដែល​ពេត្រុស និងយ៉ូហាន​កំពុង​និយាយ​នឹង​ប្រជាជន ពួក​បូជាចារ្យ មេតម្រួត​ព្រះវិហារ និង​ពួកសាឌូស៊ី​បាន​ចូលមក

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 កាល​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​កំពុង​និយាយ​ទៅ​បណ្ដាជន​នៅ​ឡើយ​ នោះ​ពួក​សង្ឃ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​មក​ដល់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​លោក​ពេត្រុស និង​លោក​យ៉ូហាន កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​សាឌូ‌ស៊ីក៏​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​នៅ​ឡើយ ស្រាប់​តែ​ពួក​បូជា‌ចារ្យ* មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​អ្នក​ទាំង​២ កំពុង​តែ​និយាយ​នឹង​បណ្តាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ នឹង​ពួក​សាឌូស៊ី ព្រម​ទាំង​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ក៏​មក​ដល់

សូមមើលជំពូក ចម្លង




កិច្ចការ 4:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​សិស្ស​យល់​ថា អ៊ីសា​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។


គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​អ៊ីសា​ហើយ​ជម្រាប​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ​តាម​សេចក្ដី​ពិត គឺ​តួន​ពុំ​យោគ​យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។


ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​នាំ​គ្នា​ញុះ‌ញង់​បណ្ដា‌ជន ឲ្យ​សុំ​ដោះ​លែង​បារ៉ា‌បាស និង​សុំ​ប្រហារ​ជីវិត​អ៊ីសា។


រីឯ​ពួក​អ៊ីមុាំ ពួក​តួន និង​ពួក​អះលី‌ជំអះ​ក៏​នាំ​គ្នា​ចំអក​ដាក់​អ៊ីសា​ដូច​គេ​ដែរ ដោយ​ពោល​ថា៖


កាល​យ៉ះយ៉ា​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់ គាត់​និយាយទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​កំហឹង​របស់​អុលឡោះ ដែល​ជិត​មក​ដល់​ដូច្នេះ?។


ថ្ងៃ​មួយ អ៊ីសា​កំពុង​តែ​បង្រៀន​ប្រជា‌ជន​នៅ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ មាន​ក្រុម​អ៊ីម៉ាំ និង​ពួក​តួន នាំ​គ្នា​មក​ជា​មួយ​ពួក​អះលី‌ជំអះ


យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​អ៊ីម៉ាំ និង​មេ​ក្រុម​រក្សា​ម៉ាស្ជិទ អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​អ៊ីសា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។


ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្ដិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។


ដូច្នេះ​យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ម៉ាស្ជិទ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។


ជា​មួយ​មូស្ទី​អាណ លោក​កៃផា​លោក យ៉ូហាន លោក​អលេក្សាន‌ត្រុស និង​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​ទាំង​អស់។


ពេល​នោះ មូស្ទី និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូស៊ី មាន​ចិត្ដ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។


កាល​មេ​កង​រក្សា​ម៉ាស្ជិទ និង​ពួក​អ៊ីមុាំ​ឮ​ដូច្នោះ គេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​សាវ័ក និង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នោះ​ឡើយ។


មេ​កង​រក្សា​ម៉ាស្ជិទ ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជា‌ជន​យក​ដុំ​ថ្ម​គប់។


គេ​បាន​បំបះ​បំបោរ​ប្រជា‌ជន បំបះ​បំបោរ​ពួក​អះលី‌ជំអះ និង​ពួក​តួន រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស។


បន្ទូល​របស់​អុលឡោះ​ក៏​ឮ​សុស​សាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​កើន​ឡើង​ជា​ច្រើន​ឥត​គណនា ហើយ​មាន​អ៊ីមុាំ​ដ៏​ច្រើន​លើស‌លប់ សុខ​ចិត្ដ ប្រតិបត្ដិ​តាម​ជំនឿ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម