Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 9:11 - អាល់គីតាប

11 លោក​អសា‌រា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​ទួត​របស់​អ៊ីមុាំ​សាដុក ជា​ចៅ​លួត​របស់​លោក​មេរ៉ា‌យ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ី‌ទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ដំណាក់​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 អ័សារា​ជា​កូន​របស់​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូ‌ឡាម មស៊ូឡាម​ជា​កូន​សាដុក សាដុក​ជា​កូន​មេរ៉ា‌យ៉ូត មេរ៉ាយ៉ូត​ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​អសា‌រា ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ‌ទួត​របស់​លោក​សាដុក ជា​ចៅ‌លួត​របស់​លោក​មេរ៉ា‌យ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ី‌ទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អ័សារា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូឡាមៗ ជា​កូន​សាដុកៗ ជា​កូន​មេរ៉ាយ៉ូតៗ ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 9:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សា‌ដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខ‌ងារ​ជា​អ៊ីមុាំ។


ហើយ​ស្រែក​ហៅ​ស្តេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម​រាជ​វាំង​បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ស្តេច និង​លោក​យ៉ូអា​កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច​ទៅ​ជា​មួយ​ផង។


ស្តេច​ចេញ​បញ្ជា​ដល់​មូស្ទី​ហ៊ីល‌គី‌យ៉ា និង​ពួក​អ៊ីមុាំ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ​ឲ្យ​យក​វត្ថុ​ទាំង​ប៉ុន្មាន ដែល​គេ​ជូន​ព្រះ​បាល ព្រះ​អាសេ‌រ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេត‌អែល។


លោក​រាជ‌ប្រតិ‌ភូ​បាន​ចាប់​មូស្ទី​សេរ៉ា‌យ៉ា និង​លោក​សេ‌ផា‌នា​ជា​អ៊ីមុាំ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ម៉ាស្ជិទ​បី​នាក់​យក​ទៅ​ជា​មួយ។


ការ​បែង​ចែក​នេះ​ធ្វើ​ឡើង ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់‌គ្រង​ការ‌ងារ​នៅ​ក្នុង​ទី‌សក្ការៈ និង​អ្នក​គ្រប់‌គ្រង​ការ‌ងារ​របស់​អុលឡោះសុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ ក៏​ដូច​ជា​ពី​ចំណោម​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ​ដែរ។


លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​ផាស‌ហ៊ើរ ជា​ចៅ​ទួត​របស់​លោក​ម៉ាល់‌គា។ លោក​ម៉ាសាយ​ជា​កូន​របស់​លោក​អឌី‌អែល ជា​ចៅ​របស់​លោក​យ៉ាសេ‌រ៉ា ជា​ចៅ​ទួត​របស់​លោក​មស៊ូ‌ឡាម ជា​ចៅ​លួត​របស់​លោក​មេស៊ី‌លេមីត ជា​ចៅ​លា​របស់​លោក​អ៊ីម‌មើរ


ស្តេច​ហេសេ‌គា និង​មូស្ទី​អសា‌រា ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះបាន​តែង‌តាំង​លោក​យេហ៊ី‌អែល លោក​អសា‌ស៊ា លោក​ណា‌ហាត លោក​អេ‌សាអែល លោក​យេរី‌ម៉ុត លោក​យ៉ូសា‌បាដ លោក​អេលាល លោក​យីស‌ម៉ាគា លោក​ម៉ា‌ហាត និង​លោក​បេណា‌យ៉ា​ឲ្យ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណា‌នា និង​លោក​ស៊ី‌ម៉ៃ ជា​ប្អូន។


លោក​សេរ៉ាយ៉ា លោក​អសា‌រា លោក​យេរេមា


លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​លោក​មស៊ូ‌ឡាម ដែល​ជា​កូន​របស់​លោក​សាដុក ដែល​ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត ដែល​ជា​កូន​របស់​លោក​អហ៊ី‌ទូប ដែល​ជា​អ្នក​ដឹក​នាំ​កិច្ចការ​ក្នុង​ដំណាក់​របស់​អុលឡោះ។


ពេល​អ៊ីមុាំ​ផាស‌ហ៊ើរ ជា​កូន​របស់​លោក​អ៊ីម‌មើរ និង​ជា​អនុ‌រក្ស​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់ បាន​ឮ​យេរេមា​ថ្លែង​បន្ទូល​ទាំង​នេះ


នេះ​ហើយ​ជា​មុខ​ងារ​ដែល​អំបូរ​គើសូន​ត្រូវ​បំពេញ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីថាម៉ារ ជា​កូន​របស់​អ៊ីមុាំ​ហារូន។


នេះ​ហើយ​ជា​មុខ​ងារ​ដែល​អំបូរ​ម៉្រារី​ត្រូវ​បំពេញ គឺ​មុខ​ងារ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ជំរំ​អុលឡោះ‌តាអាឡា​ក្រោម​បញ្ជា​របស់​អ៊ីថាម៉ារ ជា​កូន​របស់​អ៊ីមុាំ​ហារូន»។


យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​អ៊ីម៉ាំ និង​មេ​ក្រុម​រក្សា​ម៉ាស្ជិទ អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​អ៊ីសា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។


កាល​មេ​កង​រក្សា​ម៉ាស្ជិទ និង​ពួក​អ៊ីមុាំ​ឮ​ដូច្នោះ គេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​សាវ័ក និង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នោះ​ឡើយ។


មេ​កង​រក្សា​ម៉ាស្ជិទ ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជា‌ជន​យក​ដុំ​ថ្ម​គប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម