Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:4 - Khmer Christian Bible

4 គាត់​បាន​ចេញ​ទៅ​ពិគ្រោះ​ជាមួយ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ពី​មធ្យោបាយ​ដែល​គាត់​អាច​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 គាត់​ចេញទៅ ពិគ្រោះជាមួយ​ពួក​នាយកបូជាចារ្យ និង​ពួក​មេតម្រួត​អំពី​របៀប​ដែល​គាត់​អាច​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គាត់​ចេញ​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​សង្គ្រាជ និង​ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ ពី​របៀប​ដែល​គាត់​នឹង​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជា‌ចារ្យ និង​មេ​ក្រុម​រក្សា​ព្រះ‌វិហារ* អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​ព្រះអង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​វា​ទៅ​និយាយ​នឹង​ពួក​សង្គ្រាជ ហើយ​នឹង​ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ពី​បែប​ដែល​នឹង​បញ្ជូន​ទ្រង់​ឲ្យ​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​អ៊ីម៉ាំ និង​មេ​ក្រុម​រក្សា​ម៉ាស្ជិទ អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​អ៊ីសា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




លូកា 22:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​នោះ​ សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ ឈ្មោះ​ យូដាស​អ៊ីស្ការីយ៉ុត​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​


ពួកគេ​ត្រេក​អរ​ណាស់​ ហើយ​បាន​យល់ព្រម​ឲ្យ​ប្រាក់​គាត់​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកអ្នក​ដែល​បាន​មក​ទាស់​នឹង​ព្រះអង្គ​ ពួក​សម្ដេច​សង្ឃ​ ពួក​ប្រធាន​ឆ្មាំ​ព្រះវិហារ​ និង​ពួក​ចាស់​ទុំ​ថា៖​ «តើ​អ្នក​រាល់គ្នា​មក​តទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មាន​ទាំង​ដាវ​ និង​ដំបង​ដូច្នេះ?​


កាល​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​កំពុង​និយាយ​ទៅ​បណ្ដាជន​នៅ​ឡើយ​ នោះ​ពួក​សង្ឃ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​មក​ដល់​


ពេល​ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​សម្ដេច​សង្ឃ​ឮ​ដូច្នោះ​ ពួកគេ​គិត​មិន​យល់​ទាល់​តែ​សោះ​ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​ពួក​សាវក។​


ដូច្នេះ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​ឆ្មាំ​ព្រះ​វិហារ​ បាន​ចេញ​ទៅ​នាំ​ពួក​សាវក​មក​ដោយ​គ្មាន​អំពើ​ហិង្សា​ទេ​ ព្រោះ​ពួកគេ​ខ្លាច​ប្រជាជន​គប់​ពួកគេ​នឹង​ដុំ​ថ្ម។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម