ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 2:47 - អាល់គីតាប

អស់​អ្នក​ដែល​ស្ដាប់​អ៊ីសា នឹក​ឆ្ងល់​ពី​ពាក្យ​ឆ្លើយ​ឆ្លង​របស់​គាត់ ប្រកប​ដោយ​ប្រាជ្ញា​ញាណ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់អ្នក​ដែល​ស្ដាប់​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​បញ្ញា និង​ចម្លើយ​របស់​ព្រះអង្គ​។

សូមមើលជំពូក

Khmer Christian Bible

អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​បាន​នឹក​អស្ចារ្យ​ពី​តម្រិះ​ប្រាជ្ញា​ និង​ចម្លើយ​របស់​ព្រះអង្គ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​ស្តាប់​ព្រះ‌អង្គ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា និង​ចម្លើយ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌កុមារ​នឹក​ឆ្ងល់​ពី​ព្រះ‌បន្ទូល​ឆ្លើយ​ឆ្លង​របស់​ព្រះអង្គ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​នឹង​ពាក្យ​ចំឡើយ​របស់​ទ្រង់

សូមមើលជំពូក



លូកា 2:47
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ចេះ​ដឹង​ជាង​តួនៗ​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។


ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​គាត់​វិញ។ អ៊ីសា​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ធ្វើ​ឲ្យ​គេ​ងឿង‌ឆ្ងល់​គ្រប់ៗ​គ្នា។ គេ​ពោល​ថា៖ «តើ​គាត់​បាន​ទទួល​ប្រាជ្ញា និង​អំណាច​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ​មក​ពី​ណា?


កាល​មហា‌ជន​បាន​ឮ​សេចក្ដី ដែល​អ៊ីសា​បង្រៀន គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង។


កាល​អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ មហា‌ជន​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​គាត់​ប្រៀន‌ប្រដៅ


អ្នក​ដែល​បាន​ស្ដាប់​អ៊ីសា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​គាត់​បង្រៀន ព្រោះគាត់ មាន​ប្រសាសន៍​ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពី​ពួក​តួន។


កាល​ពួក​អ៊ីមុាំ និង​ពួក​តួន​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​សម្លាប់​អ៊ីសា។ ប៉ុន្ដែ គេ​ខ្លាច​អ៊ីសា ដ្បិត​បណ្ដា‌ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​អ៊ីសា​បង្រៀន​ណាស់។


លុះ​ដល់​ថ្ងៃ​ជំអាត់ អ៊ីសា​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​អ៊ីសា​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ ជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ កើត​ឡើង​ដោយ​វិធី​ណា?


អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។


បី​ថ្ងៃ​ក្រោយ​មក ឪពុក‌ម្តាយ​ឃើញ​អ៊ីសា​ក្នុង​ម៉ាស្ជិទ អ៊ីសា​នៅ​កណ្ដាល​ចំណោម​តួន កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេង​ៗ​ដល់​គេ​ផង។


ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​អ៊ីសា​គ្រប់​ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ប្រសាសន៍ ប្រកប​ដោយ​ចិត្ត​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​មាត់​របស់​អ៊ីសា។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យូសុះ​ទេ​ឬ?»។


មនុស្ស​គ្រប់​គ្នា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ ដែល​អ៊ីសា​បង្រៀន ព្រោះ​គាត់​មាន​ប្រសាសន៍​ប្រកប​ដោយ​អំណាច។


ជន‌ជាតិ​យូដា​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «អ្នក​នេះ​មិន​បាន​រៀន​សូត្រ​អ្វី​សោះ ចុះ​ម្ដេច​បាន​ជា​គាត់​ចេះ​ដឹង​ជ្រៅ​ជ្រះ​ដូច្នេះ?»។


កង​រក្សា​ម៉ាស្ជិទ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​អ្នក​នោះ​ឡើយ»។