លូកា 1:75 - អាល់គីតាប ព្រមទាំងឲ្យយើងរស់នៅ បានបរិសុទ្ធ និងសុចរិត ជាទីគាប់ចិត្តអុលឡោះ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ ព្រះគម្ពីរខ្មែរសាកល ក្នុងសេចក្ដីវិសុទ្ធ និងសេចក្ដីសុចរិត នៅចំពោះព្រះអង្គ អស់មួយជីវិតរបស់យើង។ Khmer Christian Bible ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីសុចរិតក្នុងព្រះវត្ដមានរបស់ព្រះអង្គអស់មួយជីវិតរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយបរិសុទ្ធ និងសុចរិត នៅចំពោះព្រះអង្គ អស់មួយជីវិតរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ* និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីសុចរិត នៅចំពោះទ្រង់ អស់១ជីវិតយើង |
«អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។
នាងនឹងសំរាលបានកូនមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា “អ៊ីសា” ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ដ្រគាត់ ឲ្យរួចពីបាបរបស់គេ»។
អុលឡោះនឹងរំដោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើទ្រង់បាន ដោយឥតភ័យខ្លាច
អុលឡោះបានជ្រើសរើសយើងក្នុងអាល់ម៉ាហ្សៀស តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ និងឥតសៅហ្មងនៅចំពោះទ្រង់ ព្រោះទ្រង់ស្រឡាញ់យើង។
យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។
ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងបរិសុទ្ធ មកពីសេចក្ដីពិត ជាជីវិតដែលអុលឡោះបានបង្កើត ស្របតាមបំណងរបស់ទ្រង់។
ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ជារៀងរាល់ថ្ងៃអស់មួយជីវិតអ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។
បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះ ហើយបានប្រព្រឹត្ដតាមទៀតផង។ ដូច្នេះ នៅទីបំផុតយើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!
អុលឡោះត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានបរិសុទ្ធវិញ។
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងត្រូវតែអរគុណអុលឡោះអំពីបងប្អូនជានិច្ច ដ្បិតអុលឡោះបានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
ទ្រង់ហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ដ្របរិសុទ្ធរបស់ទ្រង់។ ទ្រង់ត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ដនោះទេ គឺស្របតាមគម្រោងការ និងស្របតាមគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសា តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។