នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្តី ឬក៏ទិញមកពីអ្នកដទៃ ដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ត្រូវតែខតាន់គ្រប់ៗគ្នា។
លូកា 1:59 - អាល់គីតាប ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីខតានឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការីយ៉ា”ដូចឪពុកដែរ ព្រះគម្ពីរខ្មែរសាកល លុះដល់ថ្ងៃទីប្រាំបី ពួកគេក៏មកដើម្បីធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថាសាការី តាមឈ្មោះឪពុក។ Khmer Christian Bible លុះដល់ថ្ងៃទីប្រាំបី ពួកគេបានមកដើម្បីធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា សាការី តាមឈ្មោះរបស់ឪពុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីប្រាំបី គេមកធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយគេចង់ដាក់ឈ្មោះទារកនោះថា "សាការី" តាមឈ្មោះឪពុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក*ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការី”ដូចឪពុកដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃទី៨ គេមកដើម្បីកាត់ស្បែកទារកនោះ ក៏ឲ្យឈ្មោះថា សាការី តាមឈ្មោះឪពុក |
នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្តី ឬក៏ទិញមកពីអ្នកដទៃ ដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ត្រូវតែខតាន់គ្រប់ៗគ្នា។
ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីខតានឲ្យកូន គេដាក់ឈ្មោះថា «អ៊ីសា» ជាឈ្មោះដែលម៉ាឡាអ៊ីកាត់បានប្រាប់នាងម៉ារីយំ មុនពេលមានផ្ទៃពោះ។
បន្ទាប់មក អុលឡោះបានប្រោសប្រទានសម្ពន្ធមេត្រីឲ្យអ៊ីព្រហ៊ីម ដោយយកពិធីខតាន់ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាអ៊ីសាហាក់កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមជាឪពុក បានធ្វើពិធីខតាន់ឲ្យ។ អ៊ីសាហាក់ក៏បានធ្វើពិធីខតាន់ឲ្យយ៉ាកកូប ហើយយ៉ាកកូបក៏បានធ្វើពិធីខតាន់ឲ្យបុព្វបុរសទាំងដប់ពីរនាក់ដែរ។
គឺខ្ញុំបានទទួលពិធីខតាន់ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រអែលក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកហ៊ូកុំវិញ ខ្ញុំនៅខាងគណៈផារីស៊ី