លូកា 1:58 - អាល់គីតាប58 អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយនាង ព្រោះគេបានឮដំណឹងថា អុលឡោះជាអម្ចាស់សំដែងចិត្តមេត្ដាករុណាចំពោះនាងយ៉ាងច្រើនអនេក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល58 នៅពេលអ្នកជិតខាង និងសាច់ញាតិរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្ដែងសេចក្ដីមេត្តាយ៉ាងធំធេងដល់គាត់ ពួកគេក៏អបអរជាមួយគាត់។ សូមមើលជំពូកKhmer Christian Bible58 ពេលអ្នកជិតខាង និងសាច់ញាតិរបស់នាងបានឮថា ព្រះអម្ចាស់បានសំដែងសេចក្ដីមេត្ដាករុណាដ៏សម្បើមដល់នាង ពួកគេក៏អរសប្បាយជាមួយនាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦58 អ្នកជិតខាង និងញាតិសន្តានរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យមេត្តាករុណាជាខ្លាំងដល់គាត់ គេក៏មានចិត្តអរសប្បាយជាមួយគាត់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥58 អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤58 ចំណែកពួកអ្នកជិតខាង នឹងញាតិសន្តានគាត់ទាំងប៉ុន្មានក៏ឮថា ព្រះអម្ចាស់បានចំរើនសេចក្ដីមេត្តាករុណាដល់គាត់ ហើយគេមានសេចក្ដីរីករាយអរសប្បាយជាមួយនឹងគាត់ សូមមើលជំពូក |
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅកាន់អ្នកដែលបានអញ្ជើញគាត់ មកពិសាអាហារនោះថា៖ «កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្ដី ល្ងាចក្ដី កុំអញ្ជើញមិត្ដភក្ដិ បងប្អូន ញាតិសន្ដានរបស់អ្នក ឬអ្នកជិតខាង ដែលមានសម្បត្តិស្ដុកស្ដម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។