ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 4:1 - អាល់គីតាប

អ៊ីសា​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា គាត់​មាន​សិស្ស​ច្រើន​ជាង​យ៉ះយ៉ា និង​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ច្រើន​ជាង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស និង​ធ្វើពិធីជ្រមុជទឹក​ច្រើន​ជាង​យ៉ូហាន

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ នៅ​ពេល​ព្រះយេស៊ូ​ដឹង​ថា​ ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ច្រើនជាង​លោក​យ៉ូហាន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌យេស៊ូវ​ជ្រាប​ថា​ពួក​ផារិ‌ស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះ‌យេស៊ូវ​មាន​សិស្ស ហើយ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ច្រើន​ជាង​លោក​យ៉ូហាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះអង្គ​មាន​សិស្ស*​ច្រើន​ជាង​លោក​យ៉ូហាន និង​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ច្រើន​ជាង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ កាល​ព្រះ‌អម្ចាស់​ទ្រង់​ជ្រាប​ពី​ពួក​ផារិស៊ី ដែល​គេ​បាន​ឮ​និយាយ​ថា ទ្រង់​បាន​សិស្ស ហើយ​ក៏​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ ជា​ច្រើន​លើស​ជាង​យ៉ូហាន​ទៅ​ទៀត

សូមមើលជំពូក



យ៉ូហាន 4:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ណាព របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រោះ​កូន​នឹង​ដើរ​មុខ​លោក​អម្ចាស់ ដើម្បី​រៀប‌ចំ​ផ្លូវ​ឲ្យ​គាត់។


ប្រសិន​បើ​មាន​គេ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?” ចូរ​ឆ្លើយ​ទៅ​គេ​ថា “អ៊ីសា‌ជាអម្ចាស់​ត្រូវ​ការ​វា”»។


សិស្ស​ឆ្លើយ​ថា៖ «អ៊ីសា‌ជាអម្ចាស់​ត្រូវ​ការ​វា»។


យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ទត អ្នក​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់។


កាល​អ៊ីសា‌ជាអម្ចាស់​ឃើញ​ស្ដ្រី​មេ‌ម៉ាយ​នោះ គាត់​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។


រួច​ចាត់​ឲ្យ​ទៅ​សួរ​អ៊ីសា‌ជាអម្ចាស់​ថា៖ «តើ​តួន​ជា​អាល់ម៉ា‌ហ្សៀស​ដែល​ត្រូវ​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។


បន្ទាប់​មក អ៊ីសា​ទៅ​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស។ អ៊ីសា​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​គេ​ព្រម​ទាំង​ជ្រមុជ​ទឹក​ឲ្យ​បណ្ដា‌ជន​ផង។


គេ​នាំ​គ្នា​ទៅ​ជួប​យ៉ះយ៉ា​ជម្រាប​ថា៖ «តួន! បុរស​ដែល​នៅ​ជា​មួយ​តួន ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​តួន​ផ្ដល់​សក្ខី‌ភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។


អុលឡោះ​បាន​ប្រទាន​បន្ទូល​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​នាំ​ដំណឹង‌ល្អ​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខ‌សាន្ដ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស គឺ​អ៊ីសា​នេះ​ហើយ ដែល​ជា​អម្ចាស់​លើ​មនុស្ស​ទាំង​អស់។


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​គាត់​ចាត់​ខ្ញុំ​ឲ្យ​មក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​វិញ។ ប៉ុន្ដែ ខ្ញុំ​ផ្សព្វ‌ផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យ‌ពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​ឲ្យ​ការ​ស្លាប់​របស់​អាល់ម៉ា‌ហ្សៀស​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹម​សារ។


មនុស្ស​ទី​មួយ កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ​កើត​មក​ពី​សូរ៉កា។


គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ​បាន​ស្គាល់​ប្រាជ្ញា​របស់​អុលឡោះ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​អ៊ីសា‌ជាអម្ចាស់​ប្រកប​ដោយ​សិរី‌រុង‌រឿង​នោះ​ឡើយ។


យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បង​ប្អូន ព្រោះ​តែ​អ៊ីសា​នេះ​ហើយ។


បង​ប្អូន​អើយ បង​ប្អូន​មាន​ជំនឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា‌អម្ចាស់​ប្រកប​ដោយ​សិរី​រុង​រឿង​របស់​យើង​ហើយ ដូច្នេះ​សូម​កុំ​ប្រកាន់​វណ្ណៈ​ឲ្យ​សោះ។


នៅ​លើ​អាវ និង​លើ​ភ្លៅ​របស់​គាត់ មាន​សរសេរ​ឈ្មោះ​ថា «ស្តេច​លើ​ស្តេច​នានា និង​អម្ចាស់​លើ​អម្ចាស់​នានា»។