Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 3:22 - អាល់គីតាប

22 បន្ទាប់​មក អ៊ីសា​ទៅ​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស។ អ៊ីសា​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​គេ​ព្រម​ទាំង​ជ្រមុជ​ទឹក​ឲ្យ​បណ្ដា‌ជន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មកដល់​ស្រុក​យូឌា ហើយ​ព្រះអង្គ​ស្នាក់នៅ​ទីនោះ​ជាមួយ​ពួកគេ ព្រមទាំង​ធ្វើពិធីជ្រមុជទឹក​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 បន្ទាប់ពី​ហេតុការណ៍​​ទាំងនេះ ព្រះ​យេស៊ូ និងពួក​សិស្ស​របស់ព្រះអង្គបាន​មក​ក្នុងស្រុក​យូដា ហើយព្រះអង្គក៏​ស្នាក់​នៅ​ទីនោះ​ជាមួយ​ពួកគេ និងធ្វើ​ពិធី​​ជ្រមុជទឹកឲ្យពួកគេ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ក្រោយ​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ព្រះ‌អង្គ​បាន​ទៅ​ស្រុក​យូដា ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​គេ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​គេ ព្រម​ទាំង​ជ្រមុជ​ទឹក*​ឲ្យ​បណ្ដា‌ជន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ នឹង​ពួក​សិស្ស​ទ្រង់​ក៏​មក​ក្នុង​ស្រុក​យូដា ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ផង

សូមមើលជំពូក ចម្លង




យ៉ូហាន 3:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បុណ្យ​រំលង​របស់​ជន‌ជាតិ​យូដា​ជិត​មក​ដល់​ហើយ អ៊ីសា​ក៏​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។


ហើយ​គេ​ក៏​បាន​អញ្ជើញ​អ៊ីសា និង​ពួក​សិស្ស​របស់​គាត់ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។


រីឯ​យ៉ះយ៉ា​វិញ គាត់​ក៏​ជ្រមុជ​ទឹក​ឲ្យ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្ស‌ម្នា​នាំ​គ្នា​មក​រក​យ៉ះយ៉ា ហើយ​គាត់​ជ្រមុជ​ទឹក​ឲ្យ។


គេ​នាំ​គ្នា​ទៅ​ជួប​យ៉ះយ៉ា​ជម្រាប​ថា៖ «តួន! បុរស​ដែល​នៅ​ជា​មួយ​តួន ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​តួន​ផ្ដល់​សក្ខី‌ភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។


បង​ប្អូន​អ៊ីសា​ជម្រាប​អ៊ីសា​ថា៖ «សូម​បង​ចាក​ចេញ​ពី​ស្រុក​យូដា​នេះ​ទៅ ដើម្បី​ឲ្យ​សិស្ស​របស់​បង​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម