Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ព្រះ‌យេស៊ូវ​ជ្រាប​ថា​ពួក​ផារិ‌ស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះ‌យេស៊ូវ​មាន​សិស្ស ហើយ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ច្រើន​ជាង​លោក​យ៉ូហាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស និង​ធ្វើពិធីជ្រមុជទឹក​ច្រើន​ជាង​យ៉ូហាន

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ដូច្នេះ​ នៅ​ពេល​ព្រះយេស៊ូ​ដឹង​ថា​ ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ច្រើនជាង​លោក​យ៉ូហាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌យេស៊ូ​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះអង្គ​មាន​សិស្ស*​ច្រើន​ជាង​លោក​យ៉ូហាន និង​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ច្រើន​ជាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះ កាល​ព្រះ‌អម្ចាស់​ទ្រង់​ជ្រាប​ពី​ពួក​ផារិស៊ី ដែល​គេ​បាន​ឮ​និយាយ​ថា ទ្រង់​បាន​សិស្ស ហើយ​ក៏​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ ជា​ច្រើន​លើស​ជាង​យ៉ូហាន​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ៊ីសា​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា គាត់​មាន​សិស្ស​ច្រើន​ជាង​យ៉ះយ៉ា និង​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ច្រើន​ជាង​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កូន​វិញ គេ​នឹង​ហៅ​កូន​ថា ជា​ហោរា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ


បើ​អ្នក​ណា​សួរ​អ្នក​ថា "ស្រាយ​វា​ធ្វើ​អី?" ត្រូវ​ឆ្លើយ​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា"»។


គេ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​ត្រូវ​ការ​វា»។


ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ‌បាទ​ដាវីឌ គឺ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។


កាល​ព្រះ‌អម្ចាស់​បាន​ឃើញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​យំ​អី!»។


ហើយ​ចាត់​គេ​ឲ្យ​ទៅ​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»


ក្រោយ​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ព្រះ‌អង្គ​បាន​ទៅ​ស្រុក​យូដា ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​គេ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ផង។


ពួក​គេ​មក​ជួប​លោក​យ៉ូហាន ជម្រាប​ថា៖ «រ៉ាប៊ី ម្នាក់​ដែល​នៅ​ជា​មួយ​លោក ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​នោះ ឥឡូវ​នេះ គាត់​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក ហើយ​មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។


ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បានប្រទាន​មក​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល ដោយ​ប្រកាស​ដំណឹង​ល្អអំពី​សេចក្តី​សុខ​សាន្ត តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ (ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់)


ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ តែ​មិន​មែន​ដោយ​ប្រាជ្ញា​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ។


មនុស្ស​ទីមួយកើត​ចេញ​ពី​ដី​មក គឺ​ធ្វើ​ពី​ធូលី​ដី រីឯ​មនុស្ស​ទីពីរ​វិញ មក​ពី​ស្ថាន‌សួគ៌។


គ្មាន​ចៅ‌ហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ បាន​យល់​សេចក្តី​នេះ​ឡើយ ដ្បិត​បើ​គេ​យល់​មែន នោះ​គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ដែល​ប្រកប​ដោយ​សិរីល្អ​នោះ​ទេ។


យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ហើយ​រាប់​ខ្លួន​យើង​ជា​បាវ​បម្រើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ។


បង‌ប្អូន​ខ្ញុំ​អើយ បង​ប្អូន​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរីល្អ​របស់​យើង​ហើយ មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។


ព្រះ‌អង្គ​មាន​ព្រះ‌នាម​ចារ​នៅ​ព្រះ‌ពស្ត្រ និង​នៅ​ភ្លៅ​របស់​ព្រះ‌អង្គ​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម