យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
យ៉ូហាន 19:30 - អាល់គីតាប កាលអ៊ីសាពិសាទឹកខ្មេះហើយ គាត់មានប្រសាសន៍ថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ អ៊ីសាក៏ឱនក្បាលចុះ ហើយប្រគល់វិញ្ញាណទៅ។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវទទួលទឹកខ្មេះហើយ ក៏មានបន្ទូលថា៖“សម្រេចហើយ!”។ ព្រះអង្គក៏ឱនព្រះសិរ ហើយប្រគល់វិញ្ញាណរបស់ព្រះអង្គ។ Khmer Christian Bible ពេលព្រះយេស៊ូទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា៖ «កិច្ចការបានសម្រេចហើយ!» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវបានទទួលទឹកខ្មេះហើយ ទ្រង់មានព្រះបន្ទូលថា៖ «កិច្ចការចប់សព្វគ្រប់ហើយ» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណព្រះអង្គទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
បំពង់ករបស់ខ្ញុំស្ងួតដូចដីបែកក្រហែង អណ្ដាតខ្ញុំស្អិតជាប់នឹងកន្លើត ទ្រង់បានទុកឲ្យខ្ញុំស្លាប់ក្នុងធូលីដី។
អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកបម្រើ របស់ទ្រង់រងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយគាត់បានប្រគល់ជីវិត ធ្វើជាគូរបានលោះបាបសម្រាប់អ្នកដទៃ ទ្រង់នឹងធ្វើឲ្យគាត់មានពូជពង្ស ទ្រង់នឹងបន្តអាយុជីវិតរបស់គាត់ ហើយអុលឡោះតាអាឡានឹងសម្រេចតាមបំណង របស់ទ្រង់តាមរយៈគាត់។
ហេតុនេះហើយបានជាយើងប្រគល់ ឲ្យគាត់គ្រប់គ្រងលើមនុស្សជាច្រើន គាត់នឹងចែកជយភ័ណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះគាត់បានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតគាត់ទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនគាត់ ព្រមទាំងទូរអាអង្វរឲ្យមនុស្សបាបផង”។
ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។
លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ អាល់ម៉ាហ្សៀស នឹងត្រូវគេដកជីវិត គ្មាននរណាការពារគាត់ទេ។ ប្រជាជាតិរបស់ស្ដេចមួយនាក់នឹងលើកគ្នាមកកំទេចទីក្រុង និងទីសក្ការៈ។ ចុងបញ្ចប់នៃព្រឹត្តិការណ៍នោះប្រៀបបាននឹងទឹកជំនន់ ហើយគេសម្រេចថានឹងបន្តបំផ្លិចបំផ្លាញ រហូតទាល់តែចប់សង្គ្រាម។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលអុលឡោះបានបង្គាប់ទុកមក»។ យ៉ះយ៉ាក៏យល់ព្រម។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគីតាបមានចែងទុកអំពីខ្ញុំថា“គេបានរាប់គាត់ទុកដូចជាអ្នកមានទោសឧក្រិដ្ឋ”។ ហេតុការណ៍នោះត្រូវតែកើតមាន ស្របតាមគីតាប»។
អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «អុលឡោះជាបិតា! ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំ ទៅក្នុងដៃទ្រង់វិញ»។ អ៊ីសាមានប្រសាសន៍ដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។
ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីអុលឡោះជាបិតាមក»។
ខ្ញុំបានសំដែងសិរីរុងរឿងរបស់អុលឡោះនៅលើផែនដី ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលទ្រង់បញ្ជា ឲ្យខ្ញុំធ្វើនោះចប់សព្វគ្រប់ដែរ។
បន្ទាប់មក អ៊ីសាជ្រាបថា គាត់បានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ គាត់មានប្រសាសន៍ថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគីតាប។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមបំណងរបស់អុលឡោះ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ទ្រង់ឲ្យបានសម្រេច។
អុលឡោះបានតំរូវឲ្យអ៊ីសាធ្វើជាគូរបាន សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារឈាមរបស់គាត់។ ធ្វើដូច្នេះ អុលឡោះបង្ហាញរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត គឺពីដើម អុលឡោះពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប
សូមបងប្អូនជម្រះខ្លួនឲ្យបានបរិសុទ្ធផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេម្សៅ ដ្បិតគេបានសម្លាប់អាល់ម៉ាហ្សៀសធ្វើជាគូរបានរបស់យើង ក្នុងឱកាសបុណ្យរំលង រួចស្រេចទៅហើយ។
អ៊ីសាបានដាក់ខ្លួន ធ្វើតាមបញ្ជារបស់អុលឡោះ រហូតដល់ស្លាប់ គឺស្លាប់លើឈើឆ្កាង ថែមទៀតផង។
ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។
តាមហ៊ូកុំ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។