Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:50 - អាល់គីតាប

50 អ៊ីសា​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

50 ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ម្ដងទៀត រួច​ប្រគល់​វិញ្ញាណ​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

50 ព្រះយេស៊ូ​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ម្ដង​ទៀត​ រួច​បាន​ប្រគល់​វិញ្ញាណ​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ម្តង​ទៀត រួច​ក៏​ផុត​ដង្ហើម​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ព្រះ‌យេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ស្រែក​ជា​ខ្លាំង​ម្តង​ទៀត នោះ​ទ្រង់​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ​វិញ

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:50
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ អាល់ម៉ា‌ហ្សៀស នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​គាត់​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​នាក់​នឹង​លើក​គ្នា​មក​កំទេច​ទីក្រុង និង​ទី‌សក្ការៈ។ ចុង​បញ្ចប់​នៃ​ព្រឹត្តិ‌ការណ៍​នោះ​ប្រៀប​បាន​នឹង​ទឹក​ជំនន់ ហើយ​គេ​សម្រេច​ថា​នឹង​បន្ត​បំផ្លិច‌បំផ្លាញ រហូត​ទាល់​តែ​ចប់​សង្គ្រាម។


បុត្រា​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន ដើម្បី​ឲ្យ​គេ​បម្រើ​គាត់​ទេ គឺ​គាត់​មក​បម្រើ​គេ​វិញ ព្រម​ទាំង​លះបង់​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។


ប៉ុន្ដែ អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​ណាពី​អេលី‌យ៉េស​មក​សង្គ្រោះ​គាត់​ឬ​ទេ?»។


រីឯ​អ៊ីសា​វិញ គាត់​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង រួច​រលត់​វិញ្ញាណ​ទៅ


អ៊ីសា​បន្លឺ​សំឡេង​ខ្លាំង​ៗ​ថា៖ «អុលឡោះ​ជា​បិតា! ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ ទៅ​ក្នុង​ដៃ​ទ្រង់​វិញ»។ អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។


ខ្ញុំ​ហ្នឹង​ហើយ​ជា​អ្នក​គង្វាល​ដ៏​ល្អ អ្នក​គង្វាល​ដ៏​ល្អ​តែងតែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន។


គឺ​ដូច​អុលឡោះ​ជា​បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​អុលឡោះ​ជា​បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។


នៅ​ទី​នោះ មាន​ក្រឡ​មួយ​មាន​ទឹក​ខ្មេះ​ពេញ។ ពួក​ទាហាន​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​រុំ​នៅ​ចុង​ត្រែង​មួយ​ដើម រុញ​ទៅ​ដល់​មាត់​របស់​អ៊ីសា។


កាល​អ៊ីសា​ពិសា​ទឹក​ខ្មេះ​ហើយ គាត់​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ អ៊ីសា​ក៏​ឱន​ក្បាល​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។


ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា អ៊ីសា​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​គាត់​ស្លាប់ ដើម្បី​កំទេច​អ៊ីព្លេស​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់


កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។


ចំណង់​បើ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​រស‌អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច អាល់ម៉ា‌ហ្សៀស​បាន​ជូន​ខ្លួន​គាត់​ផ្ទាល់​ទៅ​អុលឡោះ ទុក​ដូច​ជា​គូរបាន​ឥត​សៅ‌ហ្មង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម