Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 2:8 - អាល់គីតាប

8 អ៊ីសា​បាន​ដាក់​ខ្លួន ធ្វើ​តាម​បញ្ជា​របស់​អុលឡោះ រហូត​ដល់​ស្លាប់ គឺ​ស្លាប់​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រះអង្គ​បាន​បន្ទាប​អង្គទ្រង់​ដោយ​ស្ដាប់បង្គាប់​រហូតដល់​មរណភាព គឺ​សូម្បីតែ​មរណភាព​នៅលើ​ឈើឆ្កាង​‍!

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ព្រះអង្គ​បាន​បន្ទាប​ខ្លួន​ ទាំង​ស្ដាប់​បង្គាប់​រហូត​ដល់​សោយ​ទិវង្គត​ គឺ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ឯង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ព្រះ‌អង្គ​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះ‌បញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ‌អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង

សូមមើលជំពូក ចម្លង




ភីលីព 2:8
26 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ខ្ញុំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ខ្ញុំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ខ្ញុំ។


ការ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរី‌រុង‌រឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។


ពេល​នោះ អ៊ីសា​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស​ទាំង​បី គឺមុខ​របស់​គាត់​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​អាវ​របស់​គាត់​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។


អ៊ីសា​ទៅ​មុខ​បន្ដិច ក្រាប​មុខ​ដល់​ដី​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាកនេះ ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​ធ្វើ​តាម​បំណង​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណងរបស់​ទ្រង់​វិញ»។


អ៊ីសា​ចេញ​ទៅ​ម្ដង​ទៀត ជា​លើក​ទី​ពីរ​ហើយ​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ប្រសិន​បើ​ខ្ញុំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ!»។


ពេល​កំពុង​ទូរអា ស្រាប់​តែ​មុខ​របស់​អ៊ីសា​ប្រែ​ជា​មាន​រស្មី ហើយ​អាវ​របស់​គាត់​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។


គ្មាន​នរណា​ដក​ហូត​ជីវិត​របស់​ខ្ញុំ​បាន​ឡើយ គឺ​ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូ​ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ តាម​បទ​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​អុលឡោះ​ជា​បិតា​មក»។


វា​មក​ដូច្នេះ ជា​ឱកាស​ឲ្យ​មនុស្ស​លោក​ដឹង​ថា ខ្ញុំ​ស្រឡាញ់​អុលឡោះ​ជា​បិតា ហើយ​ខ្ញុំ​សុខ​ចិត្ដ​ធ្វើ​តាម​បង្គាប់​របស់​ទ្រង់។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ»។


បើ​អ្នក​រាល់​គ្នា​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ​ជា​បិតាហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​បំណង​របស់​អុលឡោះ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ទ្រង់​ឲ្យ​បាន​សម្រេច។


គាត់​ត្រូវ​គេ​បន្ទាប​បន្ថោក ហើយ​គេ​មិន​រក​យុត្ដិធម៌​ជូន​គាត់​ឡើយ។ គ្មាន​នរណា​អាច​តំណាល​អំពី​ពូជ‌ពង្ស របស់​គាត់​បាន​ទេ ព្រោះ​គេ​បាន​ដក​ជីវិត​របស់​គាត់​ចេញ​ពី​ផែនដី​នេះ​បាត់​ទៅ​ហើយ”។


ហើយ​មនុស្ស​ទាំង​អស់​ជាប់​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់​មិន​ស្ដាប់​បង្គាប់​យ៉ាង​ណា អុលឡោះ​ក៏​នឹង​ប្រោស​មនុស្ស​ទាំង​អស់​ឲ្យ​បាន​សុចរិត ដោយ‌សារ​មនុស្ស​តែ​ម្នាក់​បាន​ស្ដាប់​បង្គាប់​យ៉ាង​នោះ​ដែរ។


ដ្បិត​បង​ប្អូន​ស្គាល់​គុណ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ស្រាប់​ហើយ គឺ​គាត់​មាន​សម្បត្តិ​ដ៏​ច្រើន គាត់​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ​ព្រោះ​តែ​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រី‌ក្រ​របស់​គាត់។


ដោយ​អាល់ម៉ា‌ហ្សៀស​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ទ្រង់​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​ហ៊ូកុំ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!»។


កុំ​ទុក​សាក‌សព​អ្នក​នោះ​ជាប់​នៅ​លើ​ដើម​ឈើ​ដែល​គេ​ព្យួរ​រហូត​ដល់​យប់​ឡើយ គឺ​ត្រូវ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ថ្ងៃ​ដែល​គេ​សម្លាប់​នោះ ដ្បិត​អ្នក​ដែល​គេ​ប្រហារ​ជីវិត​ដោយ​ព្យួរ ទទួល​បណ្តាសា​ពីអុលឡោះ‌តាអាឡា។ ដូច្នេះ មិន​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។


អ៊ីសា​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ដ្រ​មួយ​ទុក​សម្រាប់​គាត់​ផ្ទាល់ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ។


ត្រូវ​សម្លឹង​មើល​ទៅ​អ៊ីសា ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ គាត់​សុខ​ចិត្ដ​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​គាត់ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ គាត់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ។


បង​ប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប​រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ


អាល់ម៉ា‌ហ្សៀស​បាន​ផ្ទុក​បាប​របស់​យើង ក្នុង​រូប‌កាយ​របស់​គាត់ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់​ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិ។ បង​ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​គាត់


សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម