ខ្ញុំនឹងផ្សាយដំណឹងអំពីនាម របស់ទ្រង់ឲ្យបងប្អូនខ្ញុំស្គាល់ ខ្ញុំនឹងច្រៀងលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំ ។
យ៉ូហាន 18:20 - អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅលោកវិញថា៖ «ខ្ញុំបាននិយាយ ដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងម៉ាស្ជិទ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់តបនឹងលោកថា៖“ខ្ញុំបាននិយាយនឹងមនុស្សលោកដោយបើកចំហហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ប្រជុំគ្នា ហើយគ្មានអ្វីដែលខ្ញុំនិយាយដោយសម្ងាត់ឡើយ។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយទៅសម្ដេចសង្ឃថា៖ «ខ្ញុំបានប្រកាសប្រាប់មនុស្សលោកនៅទីសាធារណៈ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយអ្វីដោយលាក់កំបាំងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបាននិយាយប្រាប់មនុស្សលោក នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសម្ងាត់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ* និងនៅក្នុងព្រះវិហារ* ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅលោកថា ខ្ញុំបាននិយាយនឹងបណ្តាមនុស្ស នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ |
ខ្ញុំនឹងផ្សាយដំណឹងអំពីនាម របស់ទ្រង់ឲ្យបងប្អូនខ្ញុំស្គាល់ ខ្ញុំនឹងច្រៀងលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំ ។
ខ្ញុំបានប្រកាសឲ្យអង្គប្រជុំ ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ទ្រង់ ឱអុលឡោះតាអាឡាអើយ ទ្រង់ជ្រាបហើយថា ខ្ញុំនឹងថ្លែងឥតឈប់ឈរឡើយ។
យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកកូប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាអុលឡោះតាអាឡា យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។
ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ! តាំងពីដើមដំបូងរៀងមក យើងមិនដែលនិយាយលាក់លៀមទេ។ ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតឡើង យើងក៏ស្ថិតនៅទីនោះដែរ។ - ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់ចាត់ខ្ញុំឲ្យទៅ ទ្រង់ក៏ប្រទានរសរបស់ទ្រង់ ឲ្យនៅជាមួយខ្ញុំដែរ។
បើមានគេប្រាប់អ្នករាល់គ្នាថា “អាល់ម៉ាហ្សៀសនៅវាលរហោស្ថានឯណោះ!”កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “គាត់នៅក្នុងបន្ទប់ឯណេះ!”ក៏កុំជឿពាក្យគេដែរ
ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
ពេលនោះ មូស្ទីហែកអាវរបស់លោកហើយនិយាយថា៖ «ជននេះបានពោលពាក្យប្រមាថអុលឡោះហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថអុលឡោះអំបាញ់មិញស្រាប់!
អ៊ីសាដើរកាត់ស្រុកកាលីឡេទាំងមូល គាត់បង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំរបស់ពួកគេ គាត់ប្រកាសដំណឹងល្អអំពីនគររបស់អុលឡោះ ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជន ឲ្យបានជាផង។
បន្ទាប់មក អ៊ីសាទៅតាមក្រុង និងតាមភូមិនានា គាត់បង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ព្រមទាំងប្រកាសដំណឹងល្អអំពីនគរអុលឡោះ ហើយប្រោសអ្នកជំងឺ និងអ្នកពិការគ្រប់ប្រភេទឲ្យបានជាផង។
អ៊ីសាមានប្រសាសន៍បញ្ជាក់ប្រាប់គេដោយឥតលាក់លៀម។ ពេត្រុសសូមអ៊ីសាចេញទៅឆ្ងាយពីគេបន្ដិច ហើយបន្ទោសអ៊ីសា។
ពេលថ្ងៃអ៊ីសាតែងប្រៀនប្រដៅគេនៅក្នុងម៉ាស្ជិទ ហើយនៅពេលយប់ អ៊ីសាចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។
អ៊ីសាបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ គេសរសើរតម្កើងសិរីរុងរឿងគាត់គ្រប់ៗគ្នា។
ហេតុដូចម្ដេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។
ឥឡូវនេះ គាត់និយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីគាត់ដូច្នេះ?។ ប្រហែលអ្នកដឹកនាំរបស់យើងទទួលស្គាល់ថា គាត់ពិតជាអាល់ម៉ាហ្សៀសទេដឹង
ពេលនោះ អ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្ដែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ អុលឡោះដែលចាត់ខ្ញុំឲ្យមក អុលឡោះសំដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ។
អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។
លុះព្រលឹមឡើង គាត់វិលត្រឡប់ទៅម៉ាស្ជិទជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកជួបអ៊ីសា អ៊ីសាក៏បង្រៀនពួកគេ។
ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្ដែ បិតាខ្ញុំដែលបានចាត់ខ្ញុំឲ្យមក បានសំដែងសេចក្ដីពិត ហើយអ្វីៗដែលខ្ញុំបានឮពីបិតាខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។
ស្តេចក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំហ៊ាននិយាយនៅចំពោះមុខស្តេច ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំជឿជាក់ថា ស្តេចជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។