ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 9:2 - អាល់គីតាប

ពួក​គេ​បាន​រួប‌រួម​គ្នា​ជា​បក្ស​សម្ព័ន្ធ ដើម្បី​ច្បាំង​ត​ទល់​ជា​មួយ​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​បានរួម​កម្លាំង​គ្នា​តែ​មួយ ដើម្បី​ច្បាំង​តទល់​ជាមួយ​លោក​យ៉ូស្វេ និង​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បាន​រួប‌រួម​គ្នា​ជា​បក្ស​សម្ព័ន្ធ ដើម្បី​ច្បាំង​តទល់​ជា​មួយ​លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​ក៏​ប្រមូល​គ្នា​ទាំង​អស់ ដើម្បី​ច្បាំង​នឹង​យ៉ូស្វេ ហើយ​នឹង​សាសន៍​អ៊ីស្រាអែល ដោយ​ស្រុះ​ចិត្ត​គ្នា។

សូមមើលជំពូក



យ៉ូស្វេ 9:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។


ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នក នោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេ បើ​គេ​វាយ​ប្រហារ​អ្នក គេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។


អ្វីៗ​ដែល​ប្រជា‌ជាតិ​នេះ​ហៅ​ថា​ការ​បះ‌បោរ មិន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បះ‌បោរ​ឡើយ កុំ​ភ័យ​ខ្លាច​អ្វីៗ​ដែល​ពួក​គេ​ភ័យ​ខ្លាច គឺ​កុំ​ញ‌ញើត​ឲ្យ​សោះ»។


ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​នាក់ គឺ​ស្តេច​ក្រុង​យេរូសាឡឹម ស្តេច​ក្រុង​ហេប្រូន ស្តេច​ក្រុង​យ៉ារមូត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លូន បាន​ពួត​ដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។


កាល​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្តេច​ផ្ញើ​លិខិត​ទៅ​ស្តេច​យ៉ូបាប់ ជា​ស្តេច​ក្រុង​ម៉ាដូន ទៅ​ស្តេច​ក្រុង​ស៊ីមរ៉ូន និង​ទៅ​ស្តេច​ក្រុង​អាសាប


ស្តេច​ទាំង​នោះ​បាន​ព្រម​ព្រៀង​ពួត​ដៃ​គ្នា ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រោះ​មេរ៉ូម ដើម្បី​វាយ​លុក​អ៊ីស្រ‌អែល។


អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូ។ មេ​ដឹក​នាំ​ក្រុង​យេរីខូ ដោយ​មាន​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរី‌ស៊ីត​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស រួម​ជា​មួយ​ផង​បាន​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា ប៉ុន្តែ យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា។


គឺ​ជា​វិញ្ញាណ​របស់​ពួក​អ៊ីព្លេស។ វា​សំដែង​ទី​សំគាល់​ផ្សេងៗ និង​ចេញ​ទៅ​ប្រមូល​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​ធ្វើ​សឹក​សង្គ្រាម នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​អុលឡោះ ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់