ប៉ុន្តែ នៅឆ្នាំទីដប់បួន ស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មាន ដែលនៅជាមួយគាត់ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម
យ៉ូស្វេ 9:10 - អាល់គីតាប និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើចំពោះស្តេចរបស់ជនជាតិអាម៉ូរីទាំងពីរនាក់ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺស្តេចស៊ីហុន ជាស្តេចក្រុងហេសបូន និងស្តេចអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំងពីរ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺព្រះបាទស៊ីហុន ជាស្តេចក្រុងហែសបូន និងព្រះបាទអុក ជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើចំពោះស្ដេចរបស់ជនជាតិអាម៉ូរីទាំងពីរអង្គ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺព្រះបាទស៊ីហុន ជាស្ដេចក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងការទាំងប៉ុន្មានដែលទ្រង់បានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺស៊ីហុនជាស្តេចក្រុងហែសបូន នឹងអុកជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត |
ប៉ុន្តែ នៅឆ្នាំទីដប់បួន ស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មាន ដែលនៅជាមួយគាត់ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម
គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្តាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ។
ម៉ូសាបានចាត់អ្នកនាំសារ ពីកាដេសទៅជួបស្តេចស្រុកអេដុម ហើយប្រាប់ថា៖ «សូមស្តេចស្តាប់ពាក្យរបស់អ៊ីស្រអែល ជាបងប្អូនរបស់ស្តេច។ ស្តេចជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។
គឺនៅក្រោយពេលដែលគាត់មានជ័យជំនះ លើស្តេចស៊ីហុន ជាស្តេចជនជាតិអាម៉ូរី នៅក្រុងហេសបូន និងស្តេចអុកជាស្តេចស្រុកបាសាន នៅក្រុងអាសថារ៉ូត និងអេទ្រើ។
ប៉ុន្តែ ស្តេចស៊ីហុនជាស្តេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃអ្នក ធ្វើឲ្យស្តេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
រីឯស្តេចមួយទៀត គឺស្តេចអុក ជាស្តេចស្រុកបាសាន និងជាជនជាតិរេផែមមួយនាក់ ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ស្តេចនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។
ពាក់កណ្តាលស្រុកកាឡាដ ក្រុងអាសថារ៉ូត និងក្រុងអេទ្រី ជារាជធានីរបស់ស្តេចអុក នៅស្រុកបាសាន។ ម៉ូសាបានប្រគល់ទឹកដីទាំងនោះឲ្យពូជអំបូរពាក់កណ្តាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។
ដ្បិតយើងបានឮគេនិយាយថា អុលឡោះតាអាឡាធ្វើឲ្យសមុទ្រក្រហមរីងស្ងួតនៅចំពោះមុខពួកអ្នក គឺពួកអ្នកបានបំផ្លាញ ជូនផ្តាច់ដល់អុលឡោះជាអម្ចាស់។
ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា អុលឡោះតាអាឡាប្រគល់ស្រុកនេះដល់ពួកអ្នក។ ពួកអ្នកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកអ្នក
ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុក យើងខ្ញុំបានប្រាប់យើងខ្ញុំ ឲ្យយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជម្រាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំ ឥឡូវនេះផង!”
ពួកគេឆ្លើយថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយណាស់ ព្រោះតែនាមដ៏ល្បីនៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅស្រុកអេស៊ីប