ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 21:32 - អាល់គីតាប

ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​កាលី‌ឡេ ក្រុង​ហាម៉ាត-ដោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការ‌ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី គេ​ឲ្យ​ក្រុង​កេដេស ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​ជុំ‌វិញ ជា​ក្រុង​ជម្រកសម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​ហាម៉ាត-ដោរ និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​ការថាន និង​វាល​ស្មៅ​ជុំ‌វិញ ទាំង​អស់​មាន​បី​ក្រុង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​កាលី‌ឡេ ក្រុង​ហាម៉ាត-‌ដោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការ‌ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី នោះ​ក៏​ឲ្យ​កេដេស​ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ នឹង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់​សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ នឹង​ដី​នៅ​ជុំវិញ ការថាន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង

សូមមើលជំពូក



យ៉ូស្វេ 21:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ពួក​គេ​ទទួល​បាន​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំ‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គារយ៉ា‌ថែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


ស្តេច​ក្រុង​កេដែស ស្តេច​ក្រុង​យ៉ុក‌នាម នៅ​ភ្នំ​កើម៉ែល


ក្រុង​ដែល​មាន​កំពែង​ក្នុង​ស្រុក​នេះ គឺ​ស៊ី‌ឌីម‌សេរ ហាំម៉ាត់ រ៉ាកាត់ គីនេ‌រ៉េត


កេដែស អេទ្រី អេន-ហាសោរ


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម និង​ក្រុង​គារយ៉ាត-អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។


ក្រុង​ហែល‌កាថ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​រេហូប និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។


សរុប​ទាំង​អស់ ពួក​លេវី ជា​កូន​ចៅ​របស់​លោក​គើសុន តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទទួល​បាន​ក្រុង​ដប់​បី ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ផង។


ថ្ងៃ​មួយ​លោក​ស្រី​ដេបូ‌រ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថា‌លី ហើយ​និយាយ​ទៅ​គាត់​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​មក​គាត់​ដូច​ត​ទៅ​នេះ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។