Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 12:22 - អាល់គីតាប

22 ស្តេច​ក្រុង​កេដែស ស្តេច​ក្រុង​យ៉ុក‌នាម នៅ​ភ្នំ​កើម៉ែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ស្តេច​ក្រុង​កេដេស​មួយ ស្តេច​ក្រុង​យ៉ុកនាម​នៅ​ស្រុក​កើមែលមួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ស្ដេច​ក្រុង​កេដែស ស្ដេច​ក្រុង​យ៉ុក‌នាម នៅ​ភ្នំ​កើមែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ស្តេច​ក្រុង​កេដេស​១ ស្តេច​ក្រុង​យ៉ុក‌នាម នៅ​ស្រុក​កើមែល​១

សូមមើលជំពូក ចម្លង




យ៉ូស្វេ 12:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាណា ជា​កូន​របស់​លោក​អហ៊ី‌លូដ គ្រប់‌គ្រង​លើ​តំបន់​តាណាក់ និង​មេគី‌ដោរ ព្រម​ទាំង​តំបន់​បេត‌សៀន​ទាំង​មូល។ តំបន់​បេត‌សៀន​មាន​ព្រំ​ប្រទល់​រហូត​ដល់​សារថាន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យេស‌រាល។ តំបន់​នេះ​លាត​សន្ធឹង​ពី​បេតសៀន រហូត​ដល់​អេបិល-មហូឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យ៉ុក‌មាម។


ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយ ដ្បិត​អុលឡោះ​ប្រទាន​ឲ្យ​ទឹក​ដី​នេះ រុង‌រឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជា‌ជន​នឹង​ឃើញ សិរី‌រុង‌រឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។


ស្តេច​ដែល​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល ដោយ​យក​ភាព​នៅ​អស់‌កល្ប​របស់ ទ្រង់​ជា​សាក្សី​ថា៖ «តាបោរ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗ ហើយ​ភ្នំ​កើមែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណា ខ្មាំង​សត្រូវ​ពិត​ជា​មក​ដល់​យ៉ាង​នោះ​ដែរ។


ស្តេច​ក្រុង​តា‌អា‌ណាក់ ស្តេច​ក្រុង​មេគី‌ដោ


កេដែស ហាសោរ អ៊ីថ្នាន


បន្ទាប់​មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា


ព្រំ​ប្រទល់​ឡើង​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត និង​រហូត​ទៅ​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុក‌នាម។


កេដែស អេទ្រី អេន-ហាសោរ


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម និង​ក្រុង​គារយ៉ាត-អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។


ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​កាលី‌ឡេ ក្រុង​ហាម៉ាត-ដោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការ‌ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។


ចំពោះ​អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន: ក្រុង​យ៉ុក‌នាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


នៅ​ម៉ាអូន មាន​មហា​សេដ្ឋី​ម្នាក់ ដែល​មាន​ដី​ធ្លី​នៅ​ភូមិ​កើ‌មែល។ គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល។ ពេល​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម​នៅ​ភូមិ​កើ‌មែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម