Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ហើយ​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី នោះ​ក៏​ឲ្យ​កេដេស​ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ នឹង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់​សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ នឹង​ដី​នៅ​ជុំវិញ ការថាន នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ពី​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី គេ​ឲ្យ​ក្រុង​កេដេស ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​ជុំ‌វិញ ជា​ក្រុង​ជម្រកសម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​ហាម៉ាត-ដោរ និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​ការថាន និង​វាល​ស្មៅ​ជុំ‌វិញ ទាំង​អស់​មាន​បី​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​កាលី‌ឡេ ក្រុង​ហាម៉ាត-‌ដោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការ‌ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​កាលី‌ឡេ ក្រុង​ហាម៉ាត-ដោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការ‌ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ពូជ​អំបូរ​ណែប‌ថាលី ក៏​ឲ្យ​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ នឹង​ដំបន់​នៅ​ជុំវិញ​ក្រុង​ហាំម៉ូន នឹង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​គារ‌យ៉ា‌ថែម នឹង​ដំបន់​នៅ​ជុំវិញ។


ស្តេច​ក្រុង​កេដេស​១ ស្តេច​ក្រុង​យ៉ុក‌នាម នៅ​ស្រុក​កើមែល​១


ឯ​អស់​ទាំង​ទី​ក្រុង​មាំ‌មួន នោះ​គឺ​ស៊ីឌីម​១ សេរ​១ ហាំម៉ាត​១ រ៉ាកាត​១ គីនេ‌រ៉ែត​១


កេដែស​១ អេទ្រី​១ អេន-ហាសោរ​១


ដូច្នេះ​គេ​ក៏​តាំង​ក្រុង​កេដេស ក្នុង​ស្រុក​ភ្នំ របស់​ខែត្រ​ណែប‌ថាលី នៅ​ស្រុក​កាលី‌ឡេ​១ ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​ខែត្រ​អេប្រា‌អិម​១ ក្រុង​គារ‌យ៉ាត់-អើបា គឺ​ក្រុង​ហេប្រុន​នៅ​ស្រុក​ភ្នំ​ខែត្រ​យូដា​១


ហេល‌កាត នឹង​ដី​នៅ​ជុំវិញ រេហុប នឹង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង


ទី​ក្រុង​របស់​ពួក​គើសុន តាម​គ្រួ​គេ ទាំង​អស់​មាន​១៣​ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។


នាង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថាលី​មក ហើយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​យក​មនុស្ស​១​ម៉ឺន​នាក់ ពី​ពួក​កូន​ចៅ​ណែប‌ថាលី នឹង​សាប់‌យូល៉ូន ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម