ជនជាតិអ៊ីស្រអែលចាកចេញទៅ ហើយធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា និងហារូន។
យ៉ូស្វេ 2:21 - អាល់គីតាប នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់អ្នកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងឆ្លើយថា៖ «ដូច្នេះ សូមឲ្យសម្រេចតាមពាក្យរបស់លោកចុះ»។ បន្ទាប់មក នាងសុំឲ្យគេចេញទៅ រួចគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែក្រហមនៅជាប់នឹងបង្អួច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់លោកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងឆ្លើយតបថា សូមសំរេចដូចជាពាក្យអ្នកចុះ ដូច្នេះនាងក៏ឲ្យគេទៅ ហើយគេចេញបាត់ទៅ រួចនាងចងខ្សែក្រហមនោះនៅជាប់នឹងបង្អួច។ |
ជនជាតិអ៊ីស្រអែលចាកចេញទៅ ហើយធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា និងហារូន។
«អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្ដតាមអ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។
ម្តាយរបស់អ៊ីសាប្រាប់ទៅពួកអ្នកបម្រើថា៖ «បើគាត់ប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។
ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហម នៅមាត់បង្អួចដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងអស់ ឲ្យមកជួបជុំជាមួយនាង។
ប៉ុន្តែ បើនាងយករឿងរបស់យើងទៅបរិហារប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំឲ្យយើងស្បថនោះ»។
បុរសទាំងពីរធ្វើដំណើរទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ រហូតទាល់តែពួកដែលដេញតាមត្រឡប់មកវិញ។ ពួកអ្នកដេញតាមនោះបានរកគេហូរហែតាមផ្លូវ តែមិនឃើញសោះ។