Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 2:18 - អាល់គីតាប

18 ពេល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ពណ៌​ក្រហម នៅ​មាត់​បង្អួច​ដែល​នាង​បាន​ឲ្យ​យើង​ចុះ​នោះ។ បន្ទាប់​មក ចូរ​ប្រមូល​ឪពុក‌ម្តាយ បង​ប្អូន និង​ក្រុម​គ្រួសារ​ទាំង​អស់ ឲ្យ​មក​ជួប​ជុំ​ជា​មួយ​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 មើល៍ កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​ជាប់​នឹង​បង្អួច ដែល​នាង​បាន​សម្រូត​យើង​ចុះមក​នោះ ហើយ​នាង​ត្រូវ​ប្រមូល​ឪពុក​ម្តាយ បង​ប្អូន និង​ក្រុម​គ្រួសារ​របស់​ឪពុក​នាង​ទាំង​អស់ មក​ជួប​ជុំ​នៅ​ក្នុង​ផ្ទះ​របស់​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច ដែល​នាង​បាន​ឲ្យ​យើង​ចុះ​នោះ។ បន្ទាប់​មក ចូរ​ប្រមូល​ឪពុក​ម្ដាយ បងប្អូន និង​ក្រុម​គ្រួសារ​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គឺ​កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នោះ​នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​នៅ​ត្រង់​បង្អួច ដែល​នាង​បាន​សំរូត​យើង​ចុះ​មក​នេះ ហើយ​ត្រូវ​ប្រមូល​ឪពុក​ម្តាយ នឹង​បង​ប្អូន​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​ទាំង​អស់​មក​នៅ​ជា​មួយ​គ្នា

សូមមើលជំពូក ចម្លង




យ៉ូស្វេ 2:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណុះហ៍​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​ទៅ ដ្បិត​យើង​បាន​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ទេ​ដែល​សុចរិត។


ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជា‌ជន​របស់​ខ្ញុំ​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ការ​វិនាស​នៃ​ពូជ‌សាសន៍​របស់​ខ្ញុំ​បាន​ឡើយ!»។


ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សំគាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។


បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹង ខ្សែ​បូ​ពណ៌​ក្រហម មាត់​របស់​អូន​ស្អាត​ណាស់ នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។


អ៊ីមុាំ​ត្រូវ​បញ្ជា​ឲ្យ​គេ​យក​សត្វ​ស្លាប​ពីរ​ក្បាល ដែល​នៅ​រស់​ហើយ​បរិសុទ្ធ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ​រោម​ចៀម​ពណ៌​ក្រហមទុំ និង​មែក​ហ៊ី‌សុប។


អ៊ីមុាំ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។


បន្ទាប់​មក ពួក​គេ​ក្រាល​ក្រណាត់​ពណ៌​ក្រហម​ទុំ​ពី​លើ​របស់​ទាំង​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ ការ​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ដ្បិត​បុរស​នេះ​ជា​ពូជ‌ពង្ស​របស់​ណាពី​អ៊ីព្រ‌ហ៊ីម​ដែរ។


គាត់​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​កូនេ‌លាស​បណ្ដើរ។ ដោយ​គាត់​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា


ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អ្នក​ភ្លាម អ្នក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​អុលឡោះ​រង់‌ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អុលឡោះ‌ជាអម្ចាស់​បាន​បង្គាប់​មក​អ្នក»។


គាត់​នឹង​ប្រកាស​បន្ទូល​នៃ​អុលឡោះ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​មូល”។


សូម​អ៊ីសា‌ជាអម្ចាស់​សំដែង​ចិត្ត​មេត្ដា‌ករុណា ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេស៊ីភ័រ ដ្បិត​គាត់​តែងតែ​លើក​ទឹក​ចិត្ដ​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នោះ​ឡើយ។


ពេល​ណាពី​ម៉ូសា​ប្រកាស​បទ​បញ្ជា​ទាំង​អស់ ស្រប​តាម​ហ៊ូកុំ ឲ្យ​ប្រជា‌ជន​ទាំង​មូល​ស្ដាប់​រួច​ហើយ គាត់​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុបមក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គីតាប ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​មូល


នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​ឲ្យ​សម្រេច​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​ឲ្យ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។


យុវ​បុរស​ទាំង​ពីរ​ដែល​ជា​អ្នក​ស៊ើប‌ការណ៍​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​នាំ​នាង​រ៉ាហាប ឪពុក‌ម្តាយ បង​ប្អូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ចេញ​មក។ ពួក​គេ​នាំ​ញាតិ​សន្តាន​ទាំង​អស់​របស់​នាង​ឲ្យ​ចេញ​មក​ឲ្យ​នៅ​កន្លែង​ផុត​ពី​គ្រោះ​ថ្នាក់​ក្បែរ​ជំរំ​អ៊ីស្រ‌អែល។


យ៉ូស្វេ​បាន​ទុក​ជីវិត​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ព្រម​ទាំង​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង ដ្បិត​នាង​បាន​លាក់​បុរស​ទាំង​ពីរ ដែល​យ៉ូស្វេ​ចាត់​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ។ នាង​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​រហូត​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម