Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 7:24 - អាល់គីតាប

24 «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ដ​តាម​អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 “ដូច្នេះ អស់អ្នក​ដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​មានប្រាជ្ញា​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ថ្មដា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ដូច្នេះ​ អស់​អ្នក​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ ហើយ​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​វៃឆ្លាត​ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម​ដា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 «ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម

សូមមើលជំពូក ចម្លង




ម៉ាថាយ 7:24
41 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ទ្រង់​មាន​បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។


ការ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ជា​ប្រភព​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ តែងតែ​ដឹង​ខុស​ត្រូវ។ សូម​សរសើរ​តម្កើង​ទ្រង់​រហូត​ត​ទៅ!


ការ​ស្វែង​យល់​បន្ទូល​របស់​ទ្រង់ ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាង ហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។


ខ្ញុំ​ចេះ​ដឹង​ជាង​តួនៗ​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។


ពេល​ព្យុះ​សង្ឃរា​មក​ដល់ មនុស្ស​ពាល​ត្រូវ​វិនាស តែ​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។


មនុស្ស​មាន​ប្រាជ្ញា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដំបូន្មាន រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។


បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ រីឯ​ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កល‌ល្បិច​របស់​ខ្លួន។


ដ្បិត​អ្នក​ណា​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ជា​បិតា​ខ្ញុំ​ដែល​នៅ​សូរ៉កា អ្នក​នោះ​ហើយ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។


ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំអះ​របស់​ខ្ញុំ។ មច្ចុរាជពុំ​មាន​អំណាច​លើ​ក្រុម‌ជំអះ​នេះ​បាន​ឡើយ


«បើ​អ្នក​បម្រើ​ណា​មាន​ចិត្ដ​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុក​ផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ពុំ‌ខាន។


ក្នុង​ចំណោម​ពួក​នាង​មាន​ប្រាំ​នាក់​ជា​ស្ដ្រី​ឥត​គំនិត ប្រាំ​នាក់​ទៀត​ជា​ស្ដ្រី​ឈ្លាស​វៃ។


រីឯ​ស្ដ្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ មាន​ទាំង​ប្រេង​បង្ការ​ផង។


ស្ដ្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាង ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។


ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ​ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។


រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ដ​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់


ប៉ុន្តែ អ៊ីសា​ឆ្លើយ​ថា៖ «អ្នក​ណា​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​អនុវត្ដ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភ‌មង្គល​ពិត​មែន»។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្ដិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។


«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ​បញ្ជា​របស់​ខ្ញុំ


បើ​អ្នក​រាល់​គ្នា​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ​ជា​បិតាហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។


បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ​មែន។


ដ្បិត​មិន​មែន​អ្នក​ឮ​ហ៊ូកុំ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត​នៅ​ចំពោះ​អុលឡោះ គឺ​អ្នក​ប្រតិបត្ដិ​តាម​គីតាប​ហ៊ូកុំ​វិញ​ឯ‌ណោះ ដែល​ទ្រង់​រាប់​ជា​សុចរិត។


ប្រសិន​បើ​យើង​កាន់​តាម​បទ​បញ្ជា​របស់​អ៊ីសា នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់អ៊ីសា​មែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម