មានគេមកជម្រាបស្តេចយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ មកវាយស្តេច។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនកេឌី»។
យ៉ូស្វេ 15:62 - អាល់គីតាប នីបសាន អៀហា មេឡាក់ និងអេន-គេឌី គឺមានទាំងអស់ដប់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នីបសាន អៀ-ហាមេឡាក់ និងអេន-កេឌី ទាំងអស់មានប្រាំមួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នីបសាន អៀហា មេឡាក់ និងអេន-គេឌី គឺមានទាំងអស់ដប់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នីបសាន១ អៀ-ហាមេឡាក់១ នឹងអេន-កេឌី១ ទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង |
មានគេមកជម្រាបស្តេចយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ មកវាយស្តេច។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនកេឌី»។
ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះមានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។
កូនចៅយូដាពុំអាចបណ្តេញជនជាតិយេប៊ូសដែលរស់នៅក្រុងយេរូសាឡឹមចេញបានឡើយ។ ហេតុនេះ ជនជាតិយេប៊ូសរស់នៅជាមួយកូនចៅយូដា នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
កាលស្តេចសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេជម្រាបស្តេចថា៖ «ទតរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។