Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 15:62 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

62 នីបសាន​១ អៀ-ហា‌មេឡាក់​១ នឹង​អេន-កេឌី​១ ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

62 នីបសាន អៀ-ហា‌មេឡាក់ និង​អេន-កេឌី ទាំង​អស់​មាន​ប្រាំមួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

62 នីបសាន អៀហា មេឡាក់ និង​អេន-‌គេឌី គឺ​មាន​ទាំង​អស់​ដប់‌ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

62 នីបសាន អៀហា មេឡាក់ និង​អេន-គេឌី គឺ​មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 15:62
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​មក​ទូល​ដល់​យ៉ូសា‌ផាត​ថា មាន​កង‌ទ័ព​យ៉ាង​សន្ធឹក​មក​ទាស់​នឹង​ទ្រង់ គេ​មក​ពី​ស្រុក​ស៊ីរី ខាង​នាយ​សមុទ្រ មើល គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ (នោះ​គឺ​ជា​ស្រុក​អេន-កេឌី)


ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ក៏​ដូច​ជា​កញ្ចុំ​ផ្កា​ក្រពេន​ដល់​ខ្ញុំ ដែល​ដុះ​នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ស្រុក​អេន-កេឌី។


ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​ទឹក​នោះ ចាប់​តាំង​ពី​អេន-កេឌី រហូត​ដល់​អេន-អេក‌លែម ទី​នោះ​នឹង​បាន​ជា​ទី​សំរាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ


ឯ​ខាង​ទី​រហោ‌ស្ថាន នោះ​មាន​ក្រុង​បេត-អើ‌រ៉ាបា​១ មីឌីន​១ សេកាកា​១


រីឯ​ពួក​កូន​ចៅ​យូដា គេ​ពុំ​អាច​នឹង​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ពួក​សាសន៍​នោះ​គេ​ចេះ​តែ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


រួច​ដាវីឌ​ក៏​ចាក​ចេញ​ពី​ទី​នោះ ទៅ​អាស្រ័យ​នៅ​ក្នុង​ទី​ពំនួន​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​អេន-កេឌី​វិញ។


កាល​សូល ទ្រង់​បាន​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលីស្ទីន​មក​វិញ នោះ​មាន​គេ​ទូល​ទ្រង់​ថា ឥឡូវ​នេះ ដាវីឌ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​អេន-កេឌី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម