ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 15:60 - អាល់គីតាប

បន្ទាប់​មក មាន: គារយ៉ាត-បាល (គឺ​គៀរី‌យ៉ាត-យារីម) និង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រុង​គារ‌យ៉ាត់-បាល (គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម) និង​រ៉ាបាត ទាំង​អស់​មាន​ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន: គារយ៉ាត-‌បាល (គឺ​គៀរី‌យ៉ាត-‌យារីម) និង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រុង​គារ‌យ៉ាត់-បាល គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម​១ នឹង​រ៉ាបាត​១ ទាំង​អស់​មាន​២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក



យ៉ូស្វេ 15:60
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ឯ​ទៀតៗ​របស់​លោក​កាលែប​មាន​ដូច​ត​ទៅ: កូន​ដែល​នាង​អេប្រា‌តា​បង្កើត​ជូន​លោក គឺ​ហ៊ើរ ជា​កូន​ច្បង។ លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​សូបាល ជា​អ្នក​សង់​ក្រុង​គារយ៉ាត-យារីម


ម៉ារ៉ាត បេតអា‌ណូត និង​អែល‌ទិកុន គឺ​មាន​ទាំង​អស់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


រីឯ​ក្រុង​ទាំង‌ឡាយ ដែល​ស្ថិត​នៅ​វាល​រហោ‌ស្ថាន​មាន: បេត‌អា‌រ៉ាបា មីត‌ឌីន សេ‌កាកា


ព្រំ​ប្រទល់​ចេញ​ពី​កំពូល​ភ្នំ​នោះ ឆៀង​ទៅ​រក​ប្រភព​ទឹក​ណិប‌តា ហើយ​បន្ត​ទៅ​ដល់​ក្រុង​នានា​នៃ​តំបន់​ភ្នំ​អេប្រូន បត់​ទៅ​តាម​ក្រុង​បាឡា ពោល​គឺ​ក្រុង​គារ‌យ៉ាត-យា‌រីម។


នៅ​ខាង​លិច​ភ្នំ​នេះ ព្រំ​ប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង រហូត​ទៅ​ទល់​នឹង​គារ‌យ៉ាត-បាល គឺ​គារ‌យ៉ាត-យ៉ារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំ​ប្រទល់​ខាង​លិច​របស់​គេ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ គឺ​ក្រុង​គីបៀន ក្រុង​កេភីរ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-យារីម។


ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​អ្នក​ស្រុក​គារយ៉ាត-យារីម ដើម្បី​ប្រាប់​ថា៖ «ពួក​ភីលី‌ស្ទីន​នាំ​ហិប​របស់អុលឡោះ‌តាអាឡា​មក​វិញ​ហើយ សូម​អញ្ជើញ​មក​ទទួល​យក​ទៅ​ស្រុក​របស់​បង‌ប្អូន​ចុះ!»។


អ្នក​ស្រុក​គារយ៉ាត-យារីម នាំ​គ្នា​មក ហើយ​យក​ហិប​របស់អុលឡោះ‌តាអាឡា​ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់​ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែង‌តាំង​លោក​អេឡា‌សារ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ឲ្យ​ថែ​រក្សា​ហិប​របស់អុលឡោះ‌តាអាឡា។