ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 13:3 - អាល់គីតាប

ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ី‌ហោ នៅ​ព្រំ​ប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ​មាន​នគរ​ប្រាំ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​ដែល​មាន​រាជ​ធានី​នៅ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស​កាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន‌ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ប្រទល់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ប្រទល់​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​ដឹក​នាំ​សាសន៍​ភីលី‌ស្ទីន​ប្រាំ​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កា‌ឡូន ក្រុង​កាថ និង​ក្រុង​អេក្រុន) ហើយ​ស្រុក​របស់​សាសន៍​អាវីម​នៅ​ខាង​ត្បូង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ីហោ នៅ​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ មាន​នគរ​ប្រាំ​របស់​ជន‌ជាតិ​ភីលីស្ទីន ដែល​មាន​រាជ​ធានី​នៅ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន‌ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​សាសន៍​ភីលីស្ទីន​៥​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ជា​ក្រុង​កាសា​១ ក្រុង​អាស‌ដូឌ​១ ក្រុង​អាស‌កា‌ឡូន​១ ក្រុង​កាថ​១ ក្រុង​អេក្រុន​១ ហើយ​នឹង​ស្រុក​របស់​សាសន៍​អាវីម ដែល​នៅ​ខាង​ត្បូង​នោះ​ដែរ

សូមមើលជំពូក



យ៉ូស្វេ 13:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​ហាំ មាន គូស មីសរ៉ែម ពូថ និង​កាណាន។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីប្រាំ ដោយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ដោយ​គិត​ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីប រហូត​ដល់​ទន្លេ​ធំ ពោល​គឺ​ទន្លេ​អឺប្រាត


ក្នុង​ឱកាស​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រារឰ​ពិធី​បុណ្យ​រួម ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ រួច​ហើយ​ប្រាំ​ពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់‌បួន​ថ្ងៃ។


ស្តេច​ទត​បាន​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​អុលឡោះ​ពី​គារយ៉ាត់‌យារីម។


អ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល ភោគ​សម្បត្តិ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ស៊ីដូន​ទាំង​អស់។


ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ? តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរី ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?


ជន‌ជាតិ​អាវីម​ដែល​រស់​នៅ​តាម​ភូមិ​នា​នា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន‌ជាតិ​កាប់‌ថោរ ចេញ​មក​ពី​ស្រុក​កាប់‌ថោរ កំទេច​អស់ ហើយ​តាំង​ទី​លំ​នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។


ក៏​ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កេស៊ូរី និង​ជន‌ជាតិ​ម៉ាកាធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កេស៊ួរី និង​ជន‌ជាតិ​ម៉ា‌កា‌ធី​រស់​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។


ស្តេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​បាន​នាំ​គ្នា​ទៅ​និយាយ​នឹង​នាង​ដេលី‌ឡា​ថា៖ «ចូរ​នាង​លួង​លោម​សាំសុន ដើម្បី​ឲ្យ​ដឹង​ថា គាត់​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​នេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​ឈ្នះ​គាត់​បាន? យើង​នឹង​ចាប់​ចង បង្ក្រាប​គាត់ រួច​ហើយ​យើង​នឹង​ឲ្យ​ប្រាក់​នាង​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​ក្នុង​ម្នាក់ៗ»។


ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលី‌ស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។


ពួក​ភីលី‌ស្ទីន​ដណ្តើម​យក​បាន​ហិប​របស់​អុលឡោះ ហើយ​ដឹក​ពី​អេបេន-អេស៊ើរ ទៅ​ក្រុង​អាស‌ដូឌ។


ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​អុលឡោះ​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​អុលឡោះ​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជា‌ជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។


ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្តេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​មក​រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល?»។ ស្តេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ក្រុង​នោះ។


ជន‌ជាតិ​ភីលី‌ស្ទីន​សួរ​ទៀត​ថា៖ «តើ​យើង​ត្រូវ​យក​ជំនូន​អ្វី​ទៅ​ជូន ដើម្បី​សូម​ទ្រង់​លើក​លែង​ទោស​ឲ្យ?»។ ពួក​បូជា‌ចារ្យ និង​ពួក​គ្រូទាយ​ឆ្លើយ​ថា៖ «សូម​យក​រូប​ប្ញស​ដូង​បាត​ធ្វើ​ពី​មាស​ចំនួន​ប្រាំ និង​រូប​កណ្តុរ​មាស​ប្រាំ ស្រប​តាម​ចំនួន​ស្តេច​ត្រាញ់​ទាំង​ប្រាំ នៃ​ជន‌ជាតិ​ភីលី‌ស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ស្តេច​ត្រាញ់​ទាំង​ប្រាំ សុទ្ធ​តែ​បាន​រង​គ្រោះ​កាច​ដូចៗ​គ្នា។