ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 10:1 - អាល់គីតាប

ស្តេច​អដូនី-សេដេក ជា​ស្តេច​ក្រុង​យេរូសាឡឹម​ទទួល​ដំណឹង​ថា យ៉ូស្វេ​ដណ្តើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​វា​ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្តេច​របស់​គេ​ដែរ។ ស្តេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ​បាទ​អ័ដូនី-សេដិក​ជា​ស្តេច​ក្រុង​យេរូ‌សាឡិមបាន​ឮ​ថា លោក​យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​គ្មាន​សល់ ដោយ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេ​ដែរ ហើយ​ថា អ្នក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​ជាមួយពួក​អ៊ីស្រា‌អែល ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អដូនី-‌សេដេក ជា​ស្ដេច​ក្រុង​យេរូ‌សាឡឹម ទទួល​ដំណឹង​ថា លោក​យ៉ូស្វេ​ដណ្ដើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ស្ដេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម កាល​ឮ​ថា យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​រលីង គឺ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ នឹង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ នឹង​ស្តេច​គេ​ដែរ ហើយ​ថា ពួក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​សាសន៍​អ៊ីស្រាអែល ក៏​នៅ​ជា​មួយ​គ្នា​ផង

សូមមើលជំពូក



យ៉ូស្វេ 10:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ម៉ិលគី‌ស្សាដែក ជា​ស្តេច​នៅ​ក្រុង​សាឡឹម បាន​ឲ្យ​គេ​យក​នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ​មក​ជូន​អ៊ីប្រាំ។ ស្តេច​ជា​អ៊ីមុាំ​បម្រើ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ស្តេច​ម៉ិល‌គីស្សា‌ដែក​នេះ ជា​ស្តេច​នៅ​ក្រុង​សាឡឹម និង​ជា​អ៊ីមុាំ​សម្រាប់​បម្រើ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ស្តេច​នេះ​បាន​ទៅ​ជួប​អ៊ីព្រហ៊ីម ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ស្តេច​ជូន​ពរ​គាត់។


ស្តេច​អដូនី-សេដេក ជា​ស្តេច​ក្រុង​យេរូសាឡឹម​ផ្ញើ​រាជ‌សារ​ទៅ​ស្តេច​ហូហាំ ជា​ស្តេច​ក្រុង​ហេប្រូន ស្តេច​ពារ៉ាម ជា​ស្តេច​ក្រុង​យ៉ារមូត ស្តេច​យ៉ាភា ជា​ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ដេបៀរ​ជា​ស្តេច​ក្រុង​អេក្លូន​ថា៖


ពួក​គេ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ទី‌ក្រុង គឺ​ប្រហារ​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា​ដោយ​មុខ​ដាវ។


ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្តេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្តេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ​អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយ‌ភ័ណ្ឌ​បាន។ ចូរ​រៀប‌ចំ​ទ័ព វាយ​ឆ្មក់​ទី‌ក្រុង​ពី​ខាង​ក្រោយ»។


យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្តើម​យក​ទី‌ក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទី‌ក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កង‌ទ័ព​ក្រុង​អៃ។


អ្នក​ស្រុក​គីបៀន បាន​ឮ​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ក្រុង​អៃ​ដែរ។